រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៦ កុម្ភៈ ២០១៤នេះ សាលាដំបូងរាជធានីភ្នំពេញ សម្រេចប្រកាសសាលក្រម លើបណ្តឹង ប្តឹងពិធីការិនី ឌួង ហ្សួរីដា អាយុ២៩ឆ្នាំ ពីបទបរិហាកេរ្តិ៍តាម ប្រព័ន្ធអ៊ីធើរណេត ដោយពិន័យប្រាក់០២លានរៀល និងសងជំងឺចិត្តទៅ ដើមបណ្តឹង០៥លានរៀល ។

គួររំលឹកថា រយៈពេលជិត០២ឆ្នាំហើយ ដែលពិធីការិនីប្រចាំស្ថានីយ ទូរទស្សន៍អាស៊ីអាគ្នេយ៍ នាង ឌួង ហ្សូរីដា ត្រូវបានម្ចាស់ហាងខ្មែរ ឌីហ្សាញ ដាក់ពាក្យបណ្តឹង ប្តឹងរូបនាង ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ទៅកាន់តុលាការនៃ សាលាដំបូងរាជធានីភ្នំពេញ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]