ខេត្តបាត់ដំបង ៖ ក្រុមយុវជនប្រមឹក៤​នាក់​ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយពីស្រាវជ្រាវ​ដឹងថា ពួកគេបានគាស់ផ្ទះលួចយកម៉ូតូអ្នកភូមិ​មួយ​គ្រឿងកាលពីវេលាម៉ោង២រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី២១ មករា នៅចំណុចភូមិអូរ​កណ្ដោល ឃុំសន្តិភាព ស្រុកសំពៅលូន ដែល​​បានយកទៅលក់នៅខេត្តបន្ទាយ​មានជ័យ។

មន្រ្តីនគរបាលស្រុកសំពៅលូនបាននិយាយ​ថា ជនសង្ស័យទាំង៤នាក់រួមមាន១-ឈ្មោះផល ភាន់ អាយុ​១៧ឆ្នាំ ២-ឈ្មោះជួប សារិត ហៅ​ឡេវ អាយុ១៧ឆ្នាំ ៣-ឈ្មោះម៉ាប់ តាន់ អាយុ​១៧​ឆ្នាំ និង៤-ឈ្មោះហេង ចាន់ហ៊ាង អាយុ១៧​ឆ្នាំ។ រីឯ​ម្ចាស់​ម៉ូតូ​ឈ្មោះផាន់ យុត ភេទស្រី អាយុ៤៨ឆ្នាំ។ ទាំង​ជន​សង្ស័យ​​ និង​ម្ចាស់​ម៉ូតូ​រស់​នៅភូមិ-ឃុំកើតហេតុខាង​លើ។ ដោយ​ឡែក​ម៉ូតូ​ដែលត្រូវក្រុមចោរខាង​លើ​លួចម៉ាកហុងដា​ឌ្រីម​សេ១២៤ ពណ៌ខ្មៅ ស៊េរីឆ្នាំ​២០១១។ សមត្ថ​កិច្ច​និយាយថា ក្រុមជនសង្ស័យ​ទាំង​នេះ ​បាន​គាស់​ផ្ទះ​ជនរងគ្រោះចូលលួចយកម៉ូតូ ក្នុង​គ្រាដែល​ម្ចាស់ផ្ទះដេកលក់ ហើយជន​សង្ស័យ​បាន​យកម៉ូតូ​នោះ​ទៅលក់នៅខេត្តបន្ទាយមានជ័យ ក៏ត្រូវ​សមត្ថ​កិច្ចខេត្តនេះចាប់ខ្លួនតែម្ដង។ យោង​តាមពាក្យបណ្ដឹងរបស់ស្ត្រី​ឈ្មោះ​ផាន់ យុត បានឲ្យដឹងថា ​បន្ទាប់​ពី​ដឹងថា បាត់ម៉ូតូ​​​នៅ​​ម៉ោង​ប្រហែល​៥​ទៀប​ភ្លឺ​ថ្ងៃទី២១ មករា អ្នក​ស្រីបាន​​ប្ដឹងសមត្ថ​កិច្ចតែម្ដង។ ស្ត្រី​ម្ចាស់​​ម៉ូតូ​​បន្ត​​ថា ខ្លួន​មិន​ដឹងថា​តើ​អ្នក​ណា​ជាអ្នក​លួច​យកម៉ូតូគាត់​នោះ​ទេ តែគ្រាន់តែដឹងថា នៅ​វេលា​​២​អធ្រាត្រ​នោះមាន​ឆ្កែ​​ព្រុស​ លុះ​ព្រឹកឡើងស្រាប់តែបាត់​ម៉ូតូ ក៏ទៅប្ដឹង​សមត្ថ​កិច្ច​តែម្ដងទៅ។

មន្រ្តីនគរបាលនិយាយថា ជនសង្ស័យត្រូវ​បាន​សមត្ថកិច្ចខេត្តបន្ទាយមានជ័យចាប់ខ្លួន​ ខណៈដែលពួកគេយកម៉ូតូនោះទៅលក់ដោយ​គ្មានឯកសារច្បាស់លាស់៕

ដកស្រង់ ពីគេហទំព័រ កោះសន្តិភាព

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]