រាជធានីភ្នំពេញ ៖ ពិធីការិនីខៀវ សានសាណា ដែលបំពេញការងារ នៅស្ថានីយទូរទស្សន៍ស៊ីធីអិន ជាច្រើនឆ្នាំមកហើយនោះ ថ្មីៗនេះបានបង្ហាញទេពកោសល្យថ្មីរបស់ ខ្លួននៅទូរទស្សន៍ផ្សេង គឺទូរទស្សន៍អប្សរា តាមរយៈការឡើងច្រៀង ។ នៅក្នុងកម្មវិធី «ប្រស្នាតារា» របស់ស្ថានីយទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ ដែលមានលោកហ្វៃសំអាង ជាអ្នករៀបចំកម្មវិធីនោះ អ្នកនាងខៀវ សានសាណា បានចូលរួមជាតារាកិត្តិយសឱ្យ បេក្ខជនទស្សន៍ទាយពីរឿងរ៉ាវជីវិតអតីត  កាល ។

លើសពីនេះ អ្នកនាងសាណា បានឡើងច្រៀង ទាំងបុកពោះ ។ គ្រានោះអ្នកដែលចូលរួម នៅក្នុងកម្មវិធី ពិសេសអ្នកទស្សនាផ្ទាល់ ងាកមុខសួរនាំគ្នាទៅវិញទៅមក ពីរឿងនាងសាណា បង្ហាញមុខនៅទូរទស្សន៍ផ្សេង ដែលមិនមែនជាទូរទស្សន៍បំពេញការងារប្រចាំថ្ងៃ ។ គ្រានោះនាងសានសាណា ច្រៀង និងបង្ហាញកាយវិការយ៉ាងរស់រវើក ធ្វើឱ្យអ្នកទស្សនាស្ទើរ តែមិនជឿសោះថា នាងចេះច្រៀង ព្រោះមិនមែនជាអាជីពរបស់នាងទេ ។

ដើម្បីស្រាយចម្ងល់មហាជនរឿងទៅសម្តែងនៅ ទូរទស្សន៍ផ្សេងនោះ អ្នកនាងខៀវ សានសាណា អះអាងទាំងទឹក មុខញញឹមរួសរាយថា សម្រាប់ឱកាសដែលនាងឡើងសម្តែង ជាតារាកិត្តិយសនៅស្ថានីយទូរទស្សន៍អប្សរា នៅក្នុងកម្មវិធី «ប្រស្នាតារា» របស់លោកហ្វៃ សំអាង នាងបានទទួលការអនុញ្ញាតពីមេកើយ នៅស្ថានីយទូរទស្សន៍សុីធីអិន និងម៉ាយធីវី ពោលគឺគ្មានការហាមឃាត់ពី ថ្នាក់លើនៅកន្លែងចាស់ឡើយ ។ អ្វីដែលសំខាន់មកពីនោះជាកម្មវិធីដែល មិនតម្រូវឱ្យនាងនិយាយបែបជាពិធីការិនី គ្រាន់តែសម្តែងតាម អត្ថន័យបទចម្រៀង និងមានបេក្ខជនទាយពីចំណង់ ចំណូលចិត្តរបស់នាង ។ ម្យ៉ាងទៀតរវាងនាង និងលោកហ្វៃ សំអាង រាប់អានគ្នាយូរហើយ ។ លោកហ្វៃ សំអាង តែងតែសួរនាំហៅនាងទៅសម្តែង ក្នុងកម្មវិធីរបស់លោក តែនាងមិនសូវមានពេល ចេះតែខកខានម្តងហើយម្តងទៀត ។ ចុងក្រោយនេះ នាងសម្រេចចិត្តបំពេញការងារឱ្យលោកហ្វៃ សំអាង មួយពេលដើម្បីឱ្យមហាជនប្លែកម្តង ។

ពិធីការិនីដែលមានប្រវត្តិសិក្សាផ្នែកវិជ្ជា សារព័ត៌មាននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមានកូន២នាក់ទៅហើយ តែនៅតែស្អាតរូបនេះថ្លែងថា ចំពោះនាងចាប់ពីពេលនេះ ទៅអាចសម្តែងនៅស្ថានីយទូរទស្សន៍ផ្សេងបាន កុំឱ្យតែនាងទៅធ្វើជាពិធីការិនី គឺមិនបានទេ ។ គ្រប់ជំហាននាងទៅសម្តែងកន្លែងណា ក៏នាងប្រាប់អ្នកដឹកនាំឱ្យដឹងដែរ ។ កន្លងមកទូរទស្សន៍បាយ័ន ក៏ហៅឱ្យនាងចូលលេងក្នុង កម្មវិធីហ្គេមកម្សាន្តដែរ តែនាងរវល់ច្រើន ទើបមិនបានចេញមុខ ។

ចំពោះការចូលរួមកម្មវិធី «ប្រស្នាតារា» សានសាណា លំបាកខ្លះដែរ ត្រង់ឡើងច្រៀង ព្រោះនាងបានតែខាងនិយាយទេ បើឱ្យច្រៀង និងសម្តែង គឺមិនអាចធ្វើទៅបានល្អដូចអ្នកជំនាញឡើយ ។ នាងស្រឡាញ់ និងចូលចិត្តតារាចម្រៀងកញ្ញាមាស សុខសោភា តែនាងមិនអាចច្រៀងពីរោះដូចទេ ម៉្លោះហើយពេលច្រៀង ម្តងៗចេះតែបុកពោះ ហើយយកតែបទចម្រៀងណាជាប្រភេទបទញាក់ សប្បាយៗដើម្បីបានរាំយោង ។ សាណា អះអាងថា នាងគ្មានបំណងដើរចោលកន្លែងចាស់ទេ ព្រោះនាងនៅទីនោះ១១ឆ្នាំហើយ ។ ណាមួយទីនោះនៅតែផ្តល់ការងារច្ រើនឱ្យនាងបំពេញជាបន្តបន្ទាប់ ជាក់ស្តែងបច្ចុប្បន្ននាងមានកម្មវិធី ជាច្រើនសម្រាប់រ៉ាប់រង៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា