ប្រសិនជាលោកអ្នកចង់បានអ្វី ដែលប្លែកខុសពីរូបរាងដើមរបស់លោកអ្នក គឺការពាក់ contact lenses ឬអាចហៅថា កែវភ្នែកការពារ។ មានអ្នកច្នៃប្រឌិតជាច្រើន ដែលខិតខំនាំគ្នារកវិធីសាស្រ្ដក្នុង ការទាក់ទាញអតិថិជនណា ដែលមានបំណងប្រើប្រាស់contact lenses។ ឧទាហរណ៍ដូចជា contact lenses ម្យ៉ាងដែលមានឈ្មោះថា Nike MaxSight ដែលជាកែវភ្នែកមួយប្រភេទដែល មានអត្ថប្រយោជន៍ ព្រោះវាអាចកាត់បន្ថយពន្លឺព្រះអាទិត្យ ដែលជះចូលមកក្នុងភ្នែក ប៉ុន្ដែក៏មើលទៅមានរូបរាងចំលែកម្យ៉ាងដែរ។ មួយផេ្សងទៀតដែលគេហៅថា Dragon Eye contact  lenses​ ឬខ្មែរហៅថា​ ពាក់កែវភ្នែក ដូចជាភ្នែកនាគ ដែលកែវភ្នែកនេះមាន ជាតិនីអុងពណ៌បៃតង និងមានពណ៌បៃតងចាស់ ដែលមើលទៅដូចជាស្រកានាគ។ ចំណែកឯនៅខាងក្នុងមើលទៅដូចជា ភ្នែកឆ្មារ ពណ៌ខ្មៅដែលជាប្រភេទពណ៌ ស្វាយ ជាមួយនឹងទឹកក្រូច និងខ្មៅ ដែលប្រៀបដូចជាពងរបស់សត្វនាគ។ ប្រសិនជាលោកអ្នកចង់ទិញនូវ Dragon Eye contact lenses គឺវាមិនមានតម្លៃថោកនោះទេ ដែលវាមានតម្លៃប្រហែលជា ២១៩.៩៩ដូល្លារ។ ក្នុងនោះដែរ ក៏មាន contact lenses ជាច្រើនប្រភេទ ដែលប្រិយមិត្ដទាំងអស់គ្នា មិនសូវដែលបានឃើញ ក្នុងប្រទេសយើង៕

Nike MaxSight​ ​​contact lenses

Dragon Eye contact lens

ប្រភេទ contact  lenses​ ផ្សេងៗទៀត

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]