រឿងល្អ និងអាក្រក់តែងតែកើតមានឡើង គ្រប់ពេល និងកន្លែង សម្រាប់ មនុស្សដែលណាត់ជួប ឬស្គាល់គ្នា តាមរយៈបណ្ដាញទំនាក់ទំនងសង្គម ដូចជាហ្វេកប៊ុកជាដើមនោះ។

ក៏ដូចជាកាលពីពេលថ្មីៗនេះ ស្ដ្រីម្នាក់ បានទូរស័ព្ទប្ដឹងប៉ូលីស ដោយនិយាយរៀបរាប់ថា ខ្លួនត្រូវបាន ក្មេងប្រុសជំទង់ ១៨ឆ្នាំ រំលោភនាង ដែលនាងស្គាល់ ជននេះតាមរយៈហ្វេកប៊ុក។ យ៉ាងណាមិញ នៅក្នុងនោះ តាមការធ្វើការសើុបអង្កេត របស់ប៉ូលីស បានបង្ហាញឲ្យឃើញថា Christopher Ng ជាអ្នករស់នៅក្នុងទីក្រុង Simi Valley នៃរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិកនេះ មានការពាក់ព័ន្ធនឹង ករណីបំពានផ្លូវភេទទៅលើមនុស្សស្រី យ៉ាងតិចណាស់ ៣នាក់ ដែលនារីទាំងនេះ មានអាយុចន្លោះពី ១៣ ទៅ ៤៦ឆ្នាំ ដែលហេតុការណ៍នេះ កើតឡើងនៅពេលខុសៗគ្នា។

តាមរយៈសម្ដីប៉ូលីស បានបញ្ជាក់ឲ្យដឹងថាទៀតថា ជនរងគ្រោះអាចមានច្រើនជាងនេះ ដែលស្គាល់គ្នាជាមួយនឹង ជននេះតាមហ្វេកប៊ុកនោះ។ ទោះជាយ៉ាងណា កាលពីថ្ងៃអាទិត្យ Ng ត្រូវបានចាប់ខ្លួន និងប្រសិនជាចង់នៅក្រៅឃុំ បណ្ដោះអាសន្ន ត្រូវបង់ប្រាក់ ១០០,០០០ ដុល្លារអាមេរិក។

សម្រាប់កណីបែបនេះ អាចកើតមានឡើង គ្រប់ពេលទីកន្លែង ដូចនេះ សូមប្រិយមិត្ដ ជាពិសេសមិត្ដនារី មេត្ដាប្រុងប្រយ័ត្ន៕

រូបភាព ក្មេងប្រុសជំទង់ Christopher Ng

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]