តើអ្នកធ្លាប់ឆ្ងល់ រឺទេថា តើនឹងមានអ្វីកើតឡើងនៅពេលដែល Coca Cola ប៉ះជាមួយនឹងកម្អែរភ្នំភ្លើង?

លោក Bryan Lowry ដែលជាអ្នកថតរូបម្នាក់ បានធ្វើការ សាកល្បងយក Coca Cola ទៅពិសោធន៏ជាមួយនឹងកម្អែរភ្នំភ្លីង ដើម្បីអោយអ្នកទាំងអស់គ្នាបាន ឃើញពីហេតុការណ៏មូយនេះ។ ការធ្វើពិសោធន៏របស់គាត់មាន២ដំណាក់កាលដូចតទៅ៖

១. គាត់បានចោះកំប៉ុងCoca Cola ដើម្បីអោយវាបែកសាយ ទឹកចេញមក នៅពេលដែលវាប៉ះនឹងកំដៅនៃភ្នំភ្លើង ប៉ុន្តែវាបែរជាចេញមកតិចៗដូចក្នុងក្លីបវីដេអូ ដែលបានបង្ហាញខាងក្រោម។

២. កំប៉ុង Coca Cola ទី២គឺត្រូវបានបែកសាយទឹក ចេញមកយ៉ាងរហ័ស ដោយកំលាំងរបស់កម្អែរភ្នំភ្លើង បានបុកពីក្រោយនៃបាតខាងក្រោម របស់វា ខណៈពេលកំប៉ុងនេះមិនត្រូវបានចោះ។

ទោះជាយ៉ាងណា វីដេអូទាំង២ត្រូវបានចាប់បានដោយ ឧបកណ៏កាមេរ៉ាដ៏មានតំលៃថ្លៃ។ ម៉្យាងវិញទៀត Bryan ត្រូវបានព្រមានពីភាពក្លាហាន របស់គាត់ដែលបានបង្កើតឈុតមួយនេះ។ ជាមួយគ្នានោះ គាត់បាននិយាយទៀតថា “កុំព្យាយាមធ្វើបែបនេះនៅផ្ទះ” “សុវត្ថិភាពគឺមានតិចតួចណាស់ ក្នុងការធ្វើការងារមួយនេះ”។

ចង់ដឹងយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖

 

ប្រភព បរទេស

ដោយ ដាណេ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]