ស្នេហា រមែនតែងតែមានការច្រណែនឈ្នានីស ព្រាត់ប្រាស ប្រច័ណ្ឌ ហើយអ្វីដែលចេះចប់មិនចេះហើយនោះគឺ ការផិតក្បត់មានថ្មី បើមិនមែនជាភាគីបុរសជាអ្នកក្បត់ ក៏គង់តែភាគីស្រីជាអ្នកក្បត់ផងដែរ។

ដូចគ្នានេះដែរ កាលពីថ្មីៗនេះនៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បានលេចចេញនូវវីដេអូមួយ ដែលបានបង្ហាញពីបុរសជាសង្សារម្នាក់ បានលុតជង្គង់សុំទោសភាគីស្រីជាសង្សារ តាមការបង្គាប់បញ្ជាយ៉ាងដាច់អហង្កាពីភាគីមិត្តស្រី បន្ទាប់ពីនារីម្នាក់នោះ តាមទាន់ជាន់កែង ដឹងថាសង្សារខ្លួនលួចមានស្រីក្រៅ ផិតក្បត់រូបនាងកន្លងទៅនេះ។

តើម្ទេះណាមិនហឹល? តើស្ត្រីរូបណាមិនចេះប្រច័ណ្ឌ? បើសង្សាររបស់ខ្លួនលួចមានស្រីថ្មីដូចនេះ?

ទោះជាយ៉ាងណាក៏ដោយ វីដេអូនេះកំពុងតែល្បីយ៉ាងខ្លាំង នៅលើហ្វេសប៊ុក ដោយមានប្រិយមិត្តអ្នកលេងជាច្រើន បានបញ្ចេញមតិខុសៗគ្នា ដោយខ្លះបានរិះគន់បុរសម្នាក់នេះជាខ្លាំង ដែលបានធ្វើអោយអាប់ឱនកិត្តិយសរបស់បុរសៗ ឯខ្លះទៀតគឺគាំទ្រ ១០០% ចំពោះទង្វើរបស់ភាគីនារី។


ដូចនេះទស្សនាវីដេអូសិន សឹមវាយតម្លៃតាមក្រោយ៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ ហ្វេសប៊ុក

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]