ប្រិយមិត្តប្រាកដជាដឹងហើយថា នៅលើពិភពលោកយើងនេះ មានប្រទេសជាច្រើន បានប្រកាន់ខ្ជាប់ នូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ រៀងៗខ្លួន ដោយមានប្រទេសខ្លះ បានប្រកាន់នូវរបបទីផ្សារផែនការ បែបកុម្មុយនីស្ត ឯខ្លះទៀតប្រកាន់របបទីផ្សារសេរី។

ដូចគ្នានេះដែរ សារព័ត៌មាន Wall Street សហការណ៍ជាមួយនឹង The Heritage Foundation បានចេញរបាយការណ៍បង្ហាញពីតួលេខពីសេដ្ឋកិច្ចទីផ្សារ ប្រចាំឆ្នាំ ២០១៤។

ដោយមានសេដ្ឋកិច្ចទីផ្សារសេរី ចំនួន ១៨៦ តំបន់និងប្រទេសនោះ តួលេខនេះគឺវាស់ទៅលើ លក្ខខ័ណ្ឌមុខជំនួញ ពាណិជ្ជកម្ម ការវិនិយោគទុន ហិរញ្ញវត្ថុ កម្មសិទ្ធបញ្ញើ និងពលកម្ម ព្រមទាំងអង្កេតទៅលើផលប៉ះពាល់នៃអំពើពុករលួយរបស់រដ្ឋាភិបាល និងការគ្រប់គ្រងហិរញ្ញវត្ថុជាតិថែមទៀតផង។

ខាងក្រោមនេះគឺជាចំណាត់ថ្នាក់ សេដ្ឋកិច្ចទីផ្សារសេរី កំពូលទាំង ១០ នៅលើពិភពលោក៖

លេខ ១០៖ ប្រទេស ដាណឺម៉ាក់ (Denmark)


លេខ ៩៖ ប្រទេស អៀឡង់ (Ireland)


លេខ ៨៖ ប្រទេស Mauritius (កោះមួយ នៅទ្វីបអាព្រិច)


លេខ ៧៖ ប្រទេស ឈីលី (Chile)


លេខ ៦៖ ប្រទេស កាណាដា (Canada)


លេខ ៥៖ ប្រទេស ញូវហ្សីលែន (New Zealand)


លេខ ៤៖ ប្រទេស ស្វីស (Switzerland)


លេខ ៣៖ ប្រទេស អូស្ត្រាលី (Australia)


លេខ ២៖ ប្រទេស សឹង្ហបុរី (Singapore)


លេខ ១៖ ទីក្រុង ហុងកុង (Hong Kong)


តើប្រិយមិត្តចូលចិត្តសេដ្ឋកិច្ចទីផ្សារសេរី ប្រទេសរឺតំបន់ ណាជាងគេ?

ប្រភព៖ ស្រាវជ្រាវ

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]