តើពិតជាមានភាពក្លាហាន ណាស់មែនទេ? ដែលបុរសជាម្ចាស់កសិដ្ឋានម្នាក់ បានទៅប្រលែងលេងជាមួយនឹង ក្រពើធំ ខណៈពេលដែលវាកំពុងតែយាមកូន(ពង) វានោះ?

យ៉ាងណាមិញ វីដេអូខ្លីមួយ បានបង្ហាញពី បុរសចំណាស់ អាយុ ៧៣ឆ្នាំ ដែលមានឈ្មោះថា Peter Watson និងគាត់ត្រូវបានគេស្គាល់ថា ជាម្ចាស់កសិដ្ឋានក្រពើមួយកន្លែង នៅក្នុងអាហ្វ្រិកខាងត្បូង បានទៅក្បែរក្រពើញី ដោយគ្រាន់តែដំបងវែងដ៏តូចមួយ ក្នុងដៃប៉ុណ្ណោះ។

ជាក់ស្ដែងណាស់ នេះជារឿងធម្មតា ដែលក្រពើញីតែងតែការពារកូនរបស់ខ្លួន ហើយក៏មិនចង់ទទួលការរំខាន ពីអ្នកដទៃផងដែរ។ តែបែរជាពេលនោះ លោក Peter នេះបានទៅនៅក្បែរ និងឆ្កឹះក្រពើនេះ ដែលភ្លាមៗនោះ ក្រពើនេះមានប្រតិកម្មយ៉ាងខ្លាំង ដោយធ្វើការវាយប្រហារយ៉ាងខ្លាំងទៅលើគាត់ តាមរយៈខាំជើង។ មិនបង្អន់យូរ អ្នកកាន់កាមេរ៉ា ក៏បញ្ឈប់សកម្មភាព ថត និងរត់ទៅជួយបុរសចំណាស់នេះផងដែរ ហើយសកម្មភាពបន្ទាប់ត្រូវបាន កាត់ផ្ដាច់។

ទោះជាយ៉ាងណា លោកត្រូវបានរាយការណ៍ថា មិនមានរងរបួសធ្ងន់ធ្ងរនោះទេ គ្រាន់តែចុងក្រោយមានបន្សល់នូវ ស្លាកស្នាមតែប៉ុណ្ណោះ។

ចង់ដឹងយ៉ាងណា តាមដានជាមួយខ្មែរឡូតទាំងអស់គ្នា៖




ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]