ជាធម្មតា យើងតែងតែនិយាយថា អ្នកដែលប្រើដៃឆ្វេងតែងតែ មានខួរក្បាលវ័យឆ្លាត ហើយច្រើនតែជា វិចិត្រករគូររូប ប៉ុន្តែមានបុរសម្នាក់គាត់ បានបង្ហាញស្នាដៃរបស់គាត់ ដោយប្រើប្រាស់ដៃទាំងសងខាង តើនេះវាយ៉ាងម៉េចវិញ ?

តាមប្រភពព័ត៌មានបានអោយដឹងថា មានបុរសម្នាក់មានឈ្មោះ Xiaonan Sun ដែលត្រូវបាន គេស្គាល់តាមរយៈគេហៈទំហ័រ Youtube ដែលជាគេហៈទំព័រ ចែកចាយវីដេអូ ដ៏ធំជាងគេជុំវិញពិភពលោក ថាជាបុរសម្នាក់ដែលមានទេពកោសល្យខ្ពស់ ក្នុងការគូរគំនូរដោយប្រើប្រាស់ដៃទាំងពីររបស់គាត់។ នៅក្នុងវីដេអូ របស់គាត់គាត់បានគូររូបរបស់ តារាសម្តែងហូលីវូដដែលមានឈ្មោះថា Morgan Freeman និង Tim Robbins ដែលបានធ្វើអោយស្នាដៃរបស់គាត់ ត្រូវបានគេកោតសសើរថែមមួយកំរិតទៀត ហើយមានអ្នកលេងអិនធើណិតជា ច្រើនបានទំនាក់ទំនងចង់ជួបរូបលោកផ្ទាល់ទៀតផង។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះស្នាដៃរបស់គាត់ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]