បុរសម្នាក់ ដាច់ចិត្ត សម្លាប់ក្រុមគ្រួសារខ្លួន ក្រោយពី បានមើល ទូរស័ព្ទដៃ ប្រពន្ធរបស់គេ ហើយឃើញភស្តុតាង ថានាងបានលួច ក្បត់រូបគេ។

បុរសម្នាក់នោះ មានឈ្មោះថា Miguel Mejias-Ramos អាយុ ២៩ឆ្នាំ បានសារភាព ពីសកម្មភាពចាក់ សម្លាប់យ៉ាងព្រៃផ្សៃ ទៅលើប្រពន្ធ និងកូនស្រីតូចៗ របស់គេ នៅក្នុងផ្ទះ ដែលឋិតនៅទីក្រុង New York សហរដ្ឋអាមេរិក។

Ramos បានប្រាប់ ក្រុមព្រះរាជអាជ្ញា ថារូបគេបាន ឆែកមើលទូរស័ព្ទ និង Facebook ប្រពន្ធរបស់គេ កាលពីយប់ ថ្ងៃអាទិត្យ ហើយបានបាត់បង់ ភាពម្ចាស់ការ លើខ្លួនឯង ពេលដែលបានឃើញ រូបថត ប្រពន្ធរបស់ខ្លួន ថើបជាមួយ បុរសដ៏ទៃ។ ក្រោយមកគេ ក៏បានទៅយក កាំបិតរួចចាក់ទៅលើ ប្រពន្ធរបស់ខ្លួន ដែលមានឈ្មោះថា Deisy Garcia អាយុ ២១ឆ្នាំ រួចហើយ រូបគេ ក៏បានទៅចាប់ អោបថើប កូនស្រីទាំងពីរ របស់ខ្លួន ដែលកូនបង ឈ្មោះថា Deniela អាយុ ២ឆ្នាំ និងប្អូន មានឈ្មោះថា Yoselin អាយុ ១ឆ្នាំ មុនពេលដែល សម្លាប់ពួកគេ យ៉ាងសាហាវ ឃោរឃៅបំផុតនោះ។

Ramos ត្រូវបានចាប់ខ្លួន នៅក្នុងសប្តាហ៍នេះ ក្នុងទីក្រុង La Grange នៃរដ្ឋ Texas ដែលជាផ្លូវ ទៅកាន់ ស្រុកកំណើត របស់គេ ក្នុង Mexico។

ប៉ូលិសអាច ស្រាវជ្រាវរកគេឃើញ នៅពេលដែល គេបានបើកទូរស័ព្ទដៃ។ លោកមេធាវី Richard Brown បាននិយាយថា Ramos នឹងប្រឈមមុខ ចំពោះការ ចោទប្រកាន់ ទៅលើករណី ឃាតកម្មដែលមាន កម្រិតយ៉ាងធ្ងន់ធ្ងរ។

សាកសពរបស់ ជនរងគ្រោះទាំងបីនាក់នោះ ត្រូវបានរកឃើញ នៅក្នុងផ្ទះល្វែង របស់ពួកគេ នៅយប់ថ្ងៃអាទិត្យ ក្រោយពី ពូរបស់ Garcia ទៅរកពួកគេ ដោយសារតែ មិនបានឃើញ ទៅកាន់ព្រះវិហារ។

ជនរងគ្រោះទាំង បីនាក់នេះ ត្រូវបានចាក់ ជាច្រើនកាំបិត ទើបបណ្តាលអោយស្លាប់។

សូមអោយព្រលឹងពួកគេ ទៅកាន់សុគតិភពផងចុះ៕



ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]