ភ្នំពេញ : កម្លាំងនគរបាល ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ ដឹក នាំដោយព្រះរាជអាជ្ញារង ហោ លីណា កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ បាន ចូលទៅបង្រ្កាប ទីតាំងម៉ាស្សាកោសជប់ យីហោ ១៦៨ ស្ថិតនៅ ផ្ទះលេខ ១០៥សេ ផ្លូវ៤៣២ សង្កាត់ទួល ទំពូងទី២ ខណ្ឌចំការមន ។

នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ ដែលដឹកនាំកម្លាំង នគរបាល សហការជាមួយកម្លាំងនគរមូលដ្ឋាន លោក ថន ផានិត បាននិយាយថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចរបស់លោក បានឃាត់ខ្លួនថៅកែប្រុសម្នាក់ ឈ្មោះ ទ្រី តិច អាយុ ៤៥ឆ្នាំ និងនារីម៉ាស្សា ចំនួន ៤ នាក់ ។

លោក ថន ផានិត បានឲ្យដឹងថា ទីតាំងផ្ទះល្វែងខាងលើ លួចបង្កប់ការរួមភេទ តាមរយ:ការបើកហាង ដាក់យីហោ កោសជប់នោះ ការិយាល័យជំនាញ ដឹកនាំដោយលោក កែវ ធា ជាប្រធានការិយាល័យ បានសុំគោលការណ៍ពីលោកស្នងការ និងស្នងការរងទទួលផែន ព្រមទាំងមានការ សម្របសម្រួលតាមផ្លូវច្បាប់ពីមន្រ្តីតុលាការផងនោះ ទើបកម្លាំងសមត្ថកិច្ចរបស់លោកបានបើកការស្រាវជ្រាវ ហើយឈានទៅដល់ការចុះបង្រ្កាបនៅថ្ងៃនេះតែម្តង ។

ថៅកែហាង ទ្រី តិច បាននិយាយថា គាត់បើកអាជីវកម្មខាងលើនេះ អស់រយ:ពេល៣-៤ឆ្នាំមកហើយ ដោយជួលផ្ទះគេក្នុងតម្លៃ ៥០០ដុល្លារ ក្នុង១ខែ ។ យ៉ាងណាក៏ដោយ នាយរងការិយាល័យ លោក ថន ផានិត បានបញ្ជាក់ថា នារីម៉ាស្សាទាំង ៤នាក់ នឹងធ្វើការអប់រំ រួចបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ រីឯថៅកែប្រុស នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ។

ក្រោយចុះបង្រ្កាបទីតាំងម៉ាស្សាខាងលើនេះ កម្លាំងសមត្ថកិច្ច បានដកហូតស្រោមអនាម័យ ដែលប្រើប្រាស់ រួច និងមិនទាន់ប្រើប្រាស់ជាច្រើនដុំ ។

សូមបញ្ជាក់ថា នៅពេលសមត្ថកិច្ចចុះទៅបង្រ្កាបនោះ ក៏មានភ្ញៀវចូលទៅម៉ាស្សា និងរួមភេទផងដែរ ប៉ុន្តែ បានគេចខ្លួនបាត់ ដោយបន្សល់ទុកម៉ូតូម៉ាក ស៊ីរ៉ូស ពណ៌លឿងលាយខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BT-4596 ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]