ខេត្ត​បន្ទាយ​មាន​ជ័យ​​​​​​ ៖​ ​​​ក្មេង​​​​ប្រុស​ជំទង់​​​ម្នាក់​​​​អាយុ​​​​១៤​ឆ្នាំ បាន​​​​ចង​.ក​​​សម្លាប់​ខ្លួន​​​​​​ កាល​ពី​វេ​លា​ម៉ោង​​៩​យប់​​ថ្ងៃ​ទី​​១៣ ឧសភា ឆ្នាំ​​២០១២ កន្លង​ទៅនេះ នៅ​ភូមិ​​ក្បាល​ស្ពាន សង្កាត់​ព្រះ​​​​ពន្លា ក្រុង​សិរី​សោភ័ណ​ ។

ប្រភព​​ព័ត៌​មាន​ពី​លោក​​រ័ត្ន តក់ ​នាយ​​ប៉ុស្តិ៍​​​នគរបាល​រដ្ឋ​​បាល​ព្រះ​ពន្លា​បាន​​​​ឱ្យ​ដឹង​​ថា ក្មេង​​​ប្រុស​ដែល​​ចង​.ក​​​​ធ្វើ​អត្ត​ឃាត​​​​​​នេះ​​ឈ្មោះ​​​ស៊ុន សឿន ​អាយុ​​​១៤​ឆ្នាំ ​​​បានយក​ខ្សែ​​ស្បែកជើង​​​ចង​.ក​​​ នឹង​ខ្សែ​​​ភ្លើង​​​ស្នួ​​ភ្ជាប់​​នឹង​ជញ្ជាំង​​ផ្ទះ​សម្រាប់​​​​ព្យួរ​​ខោ​ អាវ​​ក្នុង​​​បន្ទប់ ។ ប្រភព​​​ព័ត៌​​​មាន​នោះ​បាន​​​បន្ត​ថា តាម​ការ​អះ​អាង​​ពី​ឪពុក​ម្តាយ​​ក្មេងប្រុស​​រូប​នោះ​​បាន​ប្រាប់​​​សមត្ថ​ កិច្ច​​​ថា មុន​ពេល​កើ​ត​ហេតុ​​​ កូន​គាត់​​​បាន​ឡើង​​​ពី​ដាក់​មង​​​ក្នុង​​​ស្ទឹង​​​ រួច​ដើរ​​​លេង​​​ជាធម្មតា​​​ជាមួយ​​ក្មេង​​​ៗ​​ក្នុង​ភូមិ​​នៅផ្ទះ​​ជិត​ គ្នា​​​ និង​បាន​​​ចិត​ស្វាយ​​​ចែក​គ្នា​​​ហូប​​​​​ទៀតផង​​ ។ លុះ​​​​​ម៉ោង​​​​៦ល្ងាច​​​ពេល​ហូប​​​បាយ​មិន​ឃើញ​​​​ដូច​សព្វ​​​​​ដង​​​ ប្អូន​​​ស្រី​​​​អាយុ​​៧ឆ្នាំ​​ក៏បាន​​ដើរ​រក​​​​ តែ​រក​មិន​ឃើញ​​​ រហូត​​​ដល់​ម៉ោង​​​​៩​យប់​​​គាត់​សង្ស័យ​​ថាកូន​គាត់​​​ដេក​ក៏​​​ឱ្យកូន​ ស្រី​​ទៅ​​មើល​​ក្នុង​​​បន្ទប់​​ ស្រាប់តែ​ឃើញ​​​​​ចង​.ក​​​ស្លាប់​មិន​ដឹងតាំង​​​​ពី​ពេលណា​​នោះ​​ទេ ។

លោក​រ៉ែម​ វីរៈ អធិការ​​​នគរបាល​​​ក្រុ​ង​សិរី​សោភ័ណ​​​បាន​បញ្ជាក់​​ថា តាម​ការ​​ត្រួត​ពិនិត្យ​​លើ​​សាក​សព​​​ក្មេង​ប្រុស​រូប​នោះ​​គឺ​​ពិត​ជាចង​​ .ក​​​ធ្វើ​អត្ត​ឃាត​​​មែន ដោយ​យក​ខ្សែ​​ស្បែក​ជើង​​ចង​.ក​ភ្ជាប់​​នឹង​ខ្សែ​​​ភ្លើង​​​ស្នួសម្រាប់​​ ព្យួរ​​ខោ​អាវ​​ក្នុង​បន្ទប់​​​ដេក ។ ចំពោះ​មូល​ហេតុ​​​ គ្មាន​នរណា​​​ដឹងពិត​ប្រាកដ​​​ឡើយ ព្រោះ​​បើ​តាម​​សម្តី​​ឪពុក​​​ម្តាយ​ថា កូន​គាត់​​​មិន​​មាន​​ជំងឺ​​ឬក៏​មាន​វិបត្តិ​​អ្វី​​នោះ​ទេ ។

ក្រោយ​ពី​​ពិនិត្យ​​​​​​រួច សព​​ក្មេង​​ប្រុស​រូប​​នោះ​ត្រូវ​​​បាន​​ប្រគល់​​​ឱ្យ​ឪពុក​​ម្តាយ​​រៀប​ចំ​ ធ្វើ​​បុណ្យ​​​តាម​ប្រពៃ​ណីទាំងក្តី​​សោក​​សៅ​​ជាទី​បំផុត ។ ទោះ​បី​ជា​បែប​ណា ករណី​​នេះ​​ពិត​​ជាធ្វើ​​​ឱ្យ​មាន​ការ​​​ងឿង​ឆ្ងល់​​​ខ្លាំង​​​ណាស់​​ដែល​ ក្មេង​​ប្រុស​ជំទង់​​​ម្នាក់​​​បែរ​ជាចង​.ក​​​ធ្វើ​អត្ត​ឃាត​​​​ ហាក់​ដូច​ជា​​​មនុស្ស​ធំ​​ពេញ​វ័យ​​​ដែល​មាន​វិបត្តិ​​ផ្លូវ​ចិត្ត​​​ ៕​

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]