រាជធានីភ្នំពេញ ៖ បុរសម្នាក់​​បាន​រងគ្រោះ​​រហូត​សន្លប់ដោយ​សារ​​ជិះ​​ម៉ូតូ​​បុកគ្នា​​ជាមួយ​ រថយន្ត​​ កាលពី​វេលាម៉ោង​​​១០និង​៣០នាទី​​​យប់​​ថ្ងៃទី​១២ ឧសភា​​ ​នៅ​ជាប់​​របង​​​ទី​បញ្ជាការ​​កង​រាជ​អាវុធ​ហត្ថ​​​​លើ​ផ្ទៃ​ប្រទេស កែងមហា​​វិថី​​សេនា​​ប្រមុខ គីម អ៊ីល​ស៊ុង ​និង​ផ្លូវ​​លេខ​៥២៨​ ​ស្ថិតក្នុង​​សង្កាត់​​បឹងកក់ទី២ ​ខណ្ឌ​ទួល​គោក ​។​

សាក្សី​​នៅកន្លែង​កើ​ត​ហេតុ​​ឱ្យ​ដឹងថា ​រថយន្ត​ឡង់​គ្រីស្ស័រ​ ពណ៌ខ្មៅ ​បើកតាម​ផ្លូវ​លេខ​​៥២៨ ​ពីកើត​ទៅ​លិចឆ្លង​កាត់​មហាវិថី​​សេនាប្រមុខ​ ​​គីម អ៊ីល​ស៊ុង ​​​ចំណែក​ម៉ូតូ​សេ​១២៥ ​​ស៊េរី​ឆ្នាំ​២០០៧​ ពណ៌ខ្មៅ​ បើក​បរ​ដោយ​បុរស​ម្នាក់​ ធ្វើ​ដំណើរ​តាមមហា​​វិថី​​សេនាប្រមុខ​ គឹម ​​អ៊ីលស៊ុង​ ​ពីត្បូង​​ទៅ​ជើង​ ។ ខណៈ​​មក​ដល់​ចំណុច​ខាង​លើដែលជា​ផ្លូវកែង​ ​ម៉ូតូ្​​មិន​​បាន​បង្អង់​​ទេ ឯរថយន្ត​​បើក​ឆ្លង​​​កាត់​ផ្លូវ​​​ចូល​ដល់​​​​ផ្លូវ​ម៉ូតូ​​ ពេល​ឃើញ​ម៉ូតូ​​បើក​​លឿន​​​មក​ដល់​​​រថយន្ត​ក៏​បន្ថយ​ល្បឿន​ ​តែ​វា​យឺត​​ពេល​​ទៅហើយ​​ក៏​បុកគ្នា​ខ្ទាត​​អ្នក​​បើក​ម៉ូតូទៅ​ចិញ្ចើម​​​ ផ្លូវ​សន្លប់​​​ស្តូក​ស្តឹង​ ។ ​

​ជន​រងគ្រោះ​​​​​​ឈ្មោះ ​សឿន ​ធារ៉ាត់​​ ​​អាយុ​២៨​ឆ្នាំ ​ស្នាក់​នៅ​ក្នុង​សង្កាត់​​​​ស្ទឹង​មានជ័យ ខណ្ឌ​មានជ័យ​ ​ត្រូ​វរថយន្ត​​​សង្គ្រោះ​​​ដឹក​យក​ទៅ​ព្យា​បាល​​​នៅ​គី្លនិក​​ឯកជន​មួយ​ លុះបន្ទាប់​​ពី​ដឹង​ខ្លួន​​​ឡើង​វិញ ក៏​​​​មិន​ចាំពី​រឿង​​គ្រោះ​​​ថ្នាក់​​​​ដែល​​កើត​ឡើង​​​នេះ​ទេ ។ ​ក្រោយ​​ពេល​កើត​ហេតុ​​ ប៉ូលិស​​​ចរាចរ​​បាន​ចុះ​ទៅ​វាស់​វែ​ង​​​ ប៉ុន្តែ​​ម្ចាស់​រថយន្ត​​​ដែលទើប​​នឹង​ត្រឡប់​​មក​ពីហូបការវិញ​​បាន​​ទៅ​ ធ្វើការ​​​ចរចា​​ដល់​គ្លីនិក​ ​ដោយ​​សម្រួល​សង​ថ្លៃ​​ព្យាបាល​​​និង​ជួស​ជុល​​​ម៉ូតូ​ចំនួន​៥០ដុល្លារ​ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]