រាជធានីភ្នំពេញ ៖ ​បុរស​ស្រវឹង​ម្នាក់​បាន​​បើក​ម៉ូតូ​មួយ​គ្រឿង​​ម៉ាក​ឌ្រីម​សេ​១២៥ ​ពណ៌​ខ្មៅ ​ស៊េរី​២០០៦ ​យ៉ាង​លឿង​ ហើយ​ជ្រុល​ទៅ​បុក​កង់​មួយ​គ្រឿងដែល​កំពុង​​ឆ្លង​ថ្នល់ បណ្តាល​ឱ្យ​​បុរស​​អ្នក​ជិះ​កង់​ម្នាក់​រង​របួស​ធ្ងន់​​​ត្រូវ​​បញ្ជូន​ទៅ​ សង្គ្រោះ​​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុ​មៈ ។

ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​កើត​ឡើង​​​ កាលពី​វេលា​ម៉ោង​៨​និង​៣៥​នាទី​យប់​ថ្ងៃទី​១៣ ឧសភា ២០១២ ​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។ ក្រោយ​ពេល​​កើតហេតុ​​សមត្ថ​កិច្ច​​លើក​ម៉ូតូ និង​កង់​របស់​ជន​រងគ្រោះ​យក​ទៅ​រក្សា​ទុក​នៅ​អធិ​ការ​ដ្ឋាន​ខណ្ឌ​សែន​សុខ រង់ចាំ​ការ​ដោះ​ស្រាយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]