រាជធានីភ្នំពេញ ៖ ​រថយន្តឡិច​ស៊ីស​ RX300 ពណ៌​ស បើក​បរ​ដោយ​បុរស​ស្រវឹង​ម្នាក់​ទៅ​បុក​របាំង​ចែក​ទ្រូង​ផ្លូវ បណ្តាល​ឱ្យ​​បាក់​៥​ផ្ទាំង ​ហើយ​​ភ្លាមៗ​នោះ​​រថយន្ត​​បង្ក​ក៏​ព្យាយាម​បើក​រត់ តែ​ត្រូវប៉ូលិស​ចរា​ចរ​ដែល​ឈរ​ប្រចាំ​ការ​​នៅ​គោល​ដៅ​នោះ​​ដេញតាមពី​ក្រោយ​​ ស្ទាក់​ចាប់​បាន​ទាំង​រថយន្ត​ និង​​អ្នក​បើក​បរ ។

ហេតុការណ៍​នេះ​បាន​​កើតឡើង​កាលពីវេលា​ម៉ោង​៩​និង​៣៥​ នាទី​​យប់​ថ្ងៃទី​១២ ឧសភា ​២០១២ ​តាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]