តាមធម្មតារោងកុនគឺជា កន្លែងមួយដែលត្រូវបានគេ ចូលដើម្បីទស្សនាភាពយន្ត ផ្សេងៗ ហើយក៏មិនមែនជាកន្លែង សំរាប់ប្រព្រឹត្តអំពើអានាចារ ណាមួយដែរ ប៉ុន្តែមានរោងកុនមួយកន្លែងបាន បើកបញ្ចាំងកុនអាសអាភាសហើយ មានកៅអីពិសេសសំរាប់គូស្នេហ៍ទៀតផង។

តាមប្រភពព័ត៌មានបានអោយដឹងថា រោងកុនចំណាស់មួយកន្លែងដែលមាន ទីតាំងនៅតាមផ្លូវ Chufang ទីក្រុង ប៉េកាំង ប្រទេសចិន ត្រូវបានក្រុមប៉ូលិសធ្វើការ ស៊ើបអង្កេត និង ចុះបង្រ្កាប ដោយសារតែរោងកុននោះបាន ចាក់បញ្ចាំងនូវ ភាពយន្តអាសអាភាស មិនតែប៉ុន្នោះរោងកុននោះមាន​ កៅអីពិសេសសំរាប់គូស្នេហ៍ថែមទៀតផង។​ ប្រភពព័ត៌មានបានបន្ត អោយដឹងទៀតថា រោងកុននោះបានលក់សំបុត្រមួយសន្លឹកក្នុងតំលៃ ១៥ យាន់ដែលមានតំលៃប្រហែល ២.៥ ដុល្លា ហើយចំពោះកៅអីពិសេសសំរាប់គូស្នេហ៍នោះ គេមិនបានប្រាប់ថាមានតំលៃប៉ុន្មាននោះទេ តែគ្រាន់តែដឹងថា សំបុត្រនេះគឺសំរាប់ចូលមើលមួយដងតែម្តង ដូច្នេះភ្ញៀវទាំងអស់អាចមើល តាមសប្បាយចង់ចេញពីរោងកុនពេលណា ក៏បានដែរ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]