ខេត្ត​កណ្តាល ៖ ​ពិធី​មង្គល​ការ​មួយ​បាន​ប្រព្រឹត្ត​​ទៅ​ដោយ​រលូន​តាំងពី​ដើម​រហូត​ដល់​ចប់ ប៉ុន្តែ​​អ្វីគួរ​ឱ្យ​ភ្ញាក់​ផ្អើល​​នោះ​ដោយ​សារ​ម្ចាស់​ផ្ទះ​មង្គល​ការ​ដែល ​មាន​ឪពុក​ម្តាយ​​ខាង​កូន​កំលោះ និងកូន​ក្រមុំ​អស់​កម្លាំង​ពេក​ដេក​លង់​លក់​មិន​ដឹង​ខ្លួន​ត្រូវចោរ​​ចូល​ លួច​យក​លុយ​ចំណង​ដៃ​​នៅ​ក្នុង​កាបូបដែល​​ទុក​នៅ​ក្បែរ​ខ្លួន​អស់​គ្មាន​សល់​ ។ លុះ​ពេល​​ក្រោក​ពីដេក​​ឃើញ​តែ​កាបូប​ទទេ​ចំហរូត​​ ទើប​មាន​ការភ្ញាក់​ផ្អើល​ និង​​ប្តឹង​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ ។

ហេតុការណ៍​​ភ្ញាក់​ផ្អើល​នេះ​បាន​កើត​ឡើង​​កាល​ពី​ វេលា​ម៉ោង​២​រំលងអធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​១៣ ឧសភា ​២០១២ ​ស្ថិតក្នុង​ភូមិ​ព្រៃ​ទន្លាប់​ ឃុំ​បែក​ចាន ​ស្រុក​អង្គស្នួល ។ ​ម្ចាស់​ផ្ទះ​មង្គល​ការ​ដែល​ត្រូវ​ចោរ​ចូល​លួច​យក​អស់​លុយ​ចំណង​ដៃ​​រលីង​ពី ​ខ្លួន​នោះ​ប្តីឈ្មោះ​ឆាយ អ៊ិត អាយុ​៤៦​ឆ្នាំ ​ប្រពន្ធ​ឈ្មោះ​​ហន សុខឿន អាយុ​​៤៤​ឆ្នាំ ​ជាកសិ​ករ​​មាន​ទីលំនៅ​ភូមិ​បុរី​កម្ម​ករ ឃុំ​បែក​ចាន ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]