រតនគិរីៈ តាមសេចក្តីរាយការណ៍ឱ្យដឹងថា មានទីតាំងហាង Karaoke និងក្លឹបរាំកន្ត្រាក់អារម្មណ៍ Galaxy Club មួយកន្លែងមានទីតាំងស្ថិតនៅក្នុងភូមិ ជ្រី សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី កំពុង ពង្វក់ក្មេងៗ ស្ទាវសិស្សសាលាយ៉ាងចាស់ដៃ ដោយសមត្ថកិច្ចគ្មានអើពើអ្វីទាំងអស់។

តាមប្រភពព័ត៌មានពីអាណាព្យាបាលសិស្សបានប្រាប់ឱ្យដឹងថា ជារៀងរាល់យប់កូនចៅ របស់ពួកគាត់ហាក់បីដូចជាមានអារម្មណ៍ មិនហ្នឹងហ្ន ទាន់តែសោះ មិនដែលឃើញកាន់ប៊ិច សៀវភៅ រៀនសូត្រ ដោយឃើញតែចុចទូរស័ព្ទ ប្រមែប្រមូលមិត្តភក្តិ ទៅក្លឹប Galaxy Club ហាក់បីដូចជាទីតាំងខាងជាឋានសួគ៌ របស់ពួកគេ។

មិនតែប៉ុណ្ណោះ វារីករាលដាលដល់ ក្មេងស្រីៗ  ដែលជាកូនចៅបងប្អូន ជនជាតិភាគតិច ដែលខិតខំធ្វើការ ដោយកម្លាំងពលកម្ម យ៉ាងលំបាក បានលុយបន្តិចបន្តួច យកមកស៊ីចាយហ៊ឺហាក្នុងក្លឹប Galaxy Club នេះទៅវិញ ហើយភ្លេចហើយពីវប្បធម៌ ប្រពៃណីរបស់បងប្អូនជនជាតិពួកគាត់។

តាមប្រភពព័ត៌មានពី អាណាព្យាបាលសិស្ស ប្រាប់បន្តឱ្យដឹងទៀតថា ពួកគាត់សព្វថ្ងៃនេះមានតែទទូចដល់ស្ថាប័នជំនាញ ដែលពាក់ព័ន្ធដូចជាមន្ទីរ អប់រំយុវជន និងកីឡា មន្ទីរវប្បធម៌ជាដើម ឱ្យពួកគាត់ជួយដល់ កូនចៅពួកគាត់ផង កុំឱ្យលង់ខ្លួន ភ្លេចចូលសាលារៀន ភ្លេចវប្បធម៌ប្រពៃណី ខ្មែរ ដែលបន្សល់ ទុកជាកេរ្តិ័ តំណែលជាយូរលង់ មកហើយ។

ទាក់ទិន ទៅនឹងមតិ រិះគន់របស់អាណាព្យាបាលសិស្សខាងលើនេះ មជ្ឈមណ្ឌលព័ត៌មានដើម្ពិល មិនអាចសុំការអធិប្បាយ ពីលោក ហ្គិច ដែលជាម្ចាស់ ហាង Galaxy Club បានឡើយ នៅព្រឹកថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១២ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]