នៅពេលដែលគូស្នេហ៍ក៏ដូចជា ក្រុមគ្រួសារ របស់យើងរស់នៅឆ្ងាយពី យើងនោះ​ យើងប្រាកដជានឹកពួកគេខ្លាំងណាស់ តែសូមកុំព្រួយ ជាមួយនឹងខ្នើយប្រភេទថ្មី វាអាចមានសមត្ថភាព នាំយកនូវអនុស្សាវរីយ​ទាំងនោះត្រលប់មក វិញបានជាមួយនឹងបច្ចេកវិទ្យាដ៏អស្ចារ្យចេញពីប្រទេសជប៉ុន។

តាមប្រភពព័ត៌មានបានអោយដឹងថា ខ្នើយប្រភេទថ្មីដែលអាច ប្រើប្រាស់ជាទូរស័ព្ទសម្រាប់ ទាក់ទងគ្នា ក្នុងខណៈពេលដែល យើងកំពុងអោបវានោះ មានឈ្មោះថា "Hugvie" ដែលត្រូវបានផលិតឡើងដោយ សាស្រា្តចារ្យនៃ សកលវិទ្យាល័យ Osaka ម្នាក់ដែលមានឈ្មោះថា Hiroshi Ishiguro។ គួរបញ្ជាក់ផងដែរថា ខ្នើយនេះបានធ្វើអោយអ្នក ដែលបានប្រើប្រាស់វា មានអារម្មណ៍ថា កំពុងតែអោបគ្នាជាមួយនឹងអ្នក ដែលកំពុងនិយាយ ទូរស័ព្ទជាមួយអញ្ចឹង ដោយសារតែបច្ចេកវិទ្យារំញ័រដែល ត្រូវបានគេបង្គប់នៅក្នុងនោះ ហើយវាថែមទាំងមាន ចង្វាក់បេះដូងទៀតផង។ ទោះជាយ៉ាងណាក៏ដោយក៏ខ្នើយនេះ គ្រាន់តែជាការ សាកល្បងប៉ុន្នោះ លោក Hiroshi Ishiguro បាននិយាយថា គាត់សង្ឃឹមថា គាត់នឹងអាច ផលិតខ្នើយដែលមានលក្ខណៈដូចមនុស្សពិតៗតែម្តង។

តើប្រិយមិត្តជឿថាគាត់អាចធ្វើបានដែរឬទេ ?

សូមប្រិយមិត្តមើលវីដេអូ​ ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]