តើមិនប្រុស ឬ មិនស្រីរបស់អ្នក មានមុខមាត់ស្រស់សង្ហារដែរ ឬ ទេ? ពេលនេះ អ្នកអាចបរិភោគមុខរបស់ពួកគេបាន ដោយសារតែបច្ចេកវិទ្យាថ្មី ដែលអាចយកសូកូឡា បោះពុម្ពជាមុខមនុស្សបាន។

ក្រមហ៊ុនសូកូឡាមួយ បានផលិតម៉ាស៊ីនបោះពុម្ព 3D ដែលមានឈ្មោះថា Cho Edge ដែលអាចធ្វើមុខមនុស្សបាន តែវាបានប្រើប្រាស់នូវ សូកូឡាដែលមានតម្លៃខ្ពស់មកធ្វើ។ បើអ្នកចង់ធ្វើមុខរបស់នរណាម្នាក់ អ្នកគ្រាន់តែផ្ញើររូបភាព ទៅកាន់ក្រុមហ៊ុន ជាមួយនឹងទឹកប្រាក់ប្រមាណ ១០០ដុល្លារ ក្រុមហ៊ុន នឹងប្រើប្រាស់ម៉ាស៊ីណ Cho Edge ផលិតនូវរូបភាព មុខមនុស្សក្នុងរូបថតជួនអ្នកបានភ្លាម។

ម៉ាស៊ីន Cho Edge បោះពុម្ពមុខមនុស្សតាមប្រព័ន្ធកុំព្យូទ័រ។ បើប្រិយមិត្តណាចូលចិត្ត បរិភោគសូកូឡា អាចសាកល្បងជាមួយនឹង ផលិតផលនេះបាន។

សូមទស្សនាវីដេអូខាងក្រោម៖


ប្រភព៖ បរទេស

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]