តាមការស្ទង់មតិជាផ្លួវការមួយ នៅប្រទេស សិង្ហបូរី ដោយ Singapore Planned Parenthood Association ជាង ២៥% នៃអ្នកចូលរួមការស្ទង់មតិ ធ្លាប់ រួមភេទជាមួយមនុស្សដែលគេបានស្គាល់តាម Internet នៅពេលជួបមុខគ្នាជាលើកដំបូង។

មួយភាគបីនៃអ្នកចូលរួមស្ទង់មតិ បានប្រាប់ថាគេគ្មាន បញ្ហានឹងការរួមភេទជាមួយ អ្នកចម្លែកដែល ជួបគ្នាជាលើកដំបូង។ ការស្ទង់មតិនេះមានអ្នកចូលរួមចំនួន ១៧៩០ នាក់ ដែលមានអាយុចាប់ពី ១៥ ទៅ ៦៦​ ឆ្នាំ ។​ លទ្ធផលនៃការស្ទង់មតិនេះ អាចជាការព្រួយបារម្មណ៍មួយដល់ ប្រទេស សិង្ហបូរី ។ មតិខ្លះព្រួយបារម្មណ៍ថា ប្រជាជន សិង្ហបូរី កាន់តែបើកទូលាយទៅក្នុងរឿងរួមភេទ ជាពិសេសជាមួយ ជនដែលមិនសូវស្គាល់ពីមុន ។

បើមានការស្ទង់មតិបែបនេះជាមួយប្រជាជនកម្ពុជា តើប្រិយមិត្តគិតថាប៉ុន្មានភាគរយធ្លាប់ ឆ្លងកាត់រួមភេទជាមួយមនុស្សដែលគ្រាន់តែស្គាល់តាម Internet ពេលជួបជាលើកដំបូង?

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]