រាជធានីភ្នំពេញ ៖ យុវជន​ជា​កម្មករ​សំណង់​ម្នាក់​តូចចិត្ដ​នឹង​ស្នេហា​មិន​ដូចបំណង​បាន​ចង​.​ក​ធ្វើ​អត្ដឃាត​នៅ​លើ​បន្ទប់​ឡៅតឿ​ជាន់​ទី​១ ​ក្នុង​ការដ្ឋាន​សំណង់​ផ្ទះ​​ល្វែង​ដែល​កំពុង​សាងសង់ មា​នទី​តាំងនៅ​ក្រុម​ទី​១ ភូមិ​ត្នោត​ជ្រុំ​៣ សង្កាត់​បឹង​ទំពុន ខណ្ឌមាន​ជ័យ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៩ មក​រា ។

យុវជន​គិត​ខ្លី​ធ្វើ​អត្ដឃាត​​នេះ​មានឈ្មោះ​សុខ អាយុ​១៨​ឆ្នាំ ជា​កម្មករ​សំណង់​ស្នាក់​​នៅ​កន្លែង​​កើតហេតុ​ខាង​លើ​ មាន​​ស្រុក​កំណើត​នៅ​ភូមិ​ចុង​ជ្រៃ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្ដព្រៃ​វែង។ តាម​សំដី​ឈ្មោះ​សួន សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​​មេការ​សំណង់នៅ​ការដ្ឋាន​ខាង​លើ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​កូនកំព្រា​រស់​នៅ​ជា​មួយ​ជីដូន ​បាន​មក​សុំ​ធ្វើការ​ជាមួយ​គាត់​រយៈពេល​មួយ​ឆ្នាំ​មក​ហើយ។ ប្រភព​បាន​បន្ដ​ថា រយៈពេល​ពីរ​បី​ខែ​កន្លង​មក​នេះ ជន​រង​គ្រោះ​តែងតែ​និយាយ​ប្រាប់​ប្រពន្ធ​របស់​គាត់​ថា មិន​ចង់​រស់​ទេ ចង់​តែ​សម្លាប់​ខ្លួន​​គ្រាន់​តែ​ឮបែប​នេះ​ប្រពន្ធ​របស់​គាត់​ក៏​សួរ​ថា ម៉េច​ក៏​ចង់​សម្លាប់​ខ្លួន​រឿង​អី ជន​រង​គ្រោះ​ក៏​​ឆ្លើយ​ថា ​ស្រឡាញ់​​​កូនស្រី​គេ ប៉ុន្ដែ​ឪពុក​ម្ដាយ​នាង​មិន​ព្រម ដោយសារ​តែ​រូបគេ​ជា​កម្មករ​សំណង់។

ប្រភព​​ដដែល​បន្ដ​ទៀត​ថា នៅ​ថ្ងៃ​កើត​ហេតុ​​វេលា​ម៉ោង​១​រសៀល​ជន​រង​គ្រោះ​បាន​សុំ​ច្បាប់​សំរាក​មួយ​ល្ងាច​ ដោយ​ប្រាប់​ថា អត់​ស្រួល​ខ្លួន​ រួច​​ក៏​ឡើង​ទៅ​សំរាក​នៅ​ឡៅ​តឿ​ជាន់​ទី​មួយ។ រហូត​ដល់​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ​កម្មករ​ដែល​ធ្វើ​ការជា​មួយ​គ្នា​​ឡើង​ទៅ​ផ្លាស់​សំលៀក​​បំពាក់​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ចង.ក​​នឹង​ចំរឹង​បង្អួច​ស្លាប់​បាត់​​បង់​ជីវិត​ទៅ​ហើយ។ ភ្លាមៗ​នោះ​ក៏​​បាន​​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ចុះ​ទៅ​ពិនិត្យ​សាក​សព​ឃើញ​ថា​ជន​រង​គ្រោះ​​ពិត​ជា​ស្លាប់​ដោយសារ​ចង​.​ក​ពិតប្រាកដ​មែន ៕

ដកស្រង់ ពីគេហទំព័រ កោះសន្តិភាព

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]