រាជធានីភ្នំពេញ ៖ ​រថយន្ត​ម៉ាក​ឡិចស៊ីស​ RX300 ពណ៌​ខ្មៅ ​មួយ​គ្រឿង​បើក​បរ​ក្នុង​ល្បឿន​​លឿន​បុក​ជា​មួយ​​​ម៉ូតូ​ម៉ាក​ឌ្រីម​សេ​១២៥ ពណ៌​​ខ្មៅ ​មួយ​គ្រឿងក្នុង​ទិស​ដៅបញ្ច្រាស​ទិស​គ្នា​​អូស​ម៉ូតូ​ចំនួន​៣៧​ម៉ែត្រ បណ្តាល​ឱ្យ​អ្នក​បើក​បរ​ម៉ូតូ​ដួល​បោក​ក្បាល​រងរបួស​ធ្ងន់​​ត្រូវ​បញ្ជូន​ទៅ ​​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត ។ ចំណែក​អ្នក​បើក​បររថយន្តបង្ក​ត្រូវបាន​ឃាត់​ខ្លួនភ្លាមៗផង​ដែរ ។

​គ្រោះថ្នាក់​ចរា​ចរណ៍នេះ​បាន​កើតឡើង​​កាលពីវេលា​ម៉ោង ​៨​និង​២០​នាទី​យប់​ថ្ងៃទី​១០ ឧសភា ២០១២ នៅតាម​ផ្លូវបេតុង​​ភូមិ​បឹង​សាឡាង ​សង្កាត់​ឫស្សីកែវ ​ខណ្ឌឫស្សីកែវ ។ ​ជន​រងគ្រោះ​​ឈ្មោះ​ឌឹក ​សៀន ភេទ​ប្រុស អាយុ​​២១​ឆ្នាំ​​ ជានិស្សិត​នៅសាកលវិទ្យាល័យ​​​ជាតិ​គ្រប់​គ្រង​​មាន​លំនៅភូមិព្រៃ​មៀន ​ឃុំ​ព្រៃស្លឹក ​ស្រុក​ទ្រាំង ​ខេត្ត​តាកែវ ​បាន​រង​របួស​បោក​ក្បាល​ធ្ងន់​ធ្ងរ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]