កណ្ដាល ៖ ក្មេងប្រុសជំទង់ម្នាក់ បានលង់ ទឹកស្លាប់ ដោយសារតែមិនចេះហែលទឹក នៅពេលចុះងូតទឹកទន្លេតែម្នាក់ឯង ជិតកំពង់ ដ ព្រែកស្វាយ ស្ថិតនៅភូមិ ព្រែកស្វាយ ឃុំ ឈើទាល ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។

សាក្សីនៅកន្លែងកើតហេតុ បាននិយាយ ថា នៅវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២ គេបានឃើញក្មេង ប្រុសម្នាក់នេះ ដើរមកក្បែរកំពង់ដ ហើយបន្ទាប់មកបានចុះមុជ ទឹកជាធម្មតា ប៉ុន្ដែមិនចាប់អារម្មណ៍ថា ក្មេង ប្រុសរូបនេះលង់ស្លាប់នោះទេ។

សាក្សីបន្ដថា កន្លះម៉ោងក្រោយមក ក៏មានបងប្អូនមកសួរ រកភិនភាគក្មេងប្រុសរងគ្រោះ ទើបដឹង និង ប្រាប់ពីកន្លែងដែលមានមនុស្សចុះមុជទឹក ហើយបងប្អូនក៏ចុះ រាវរកឃើញ និងស្រង់មក ឡើងលើគោក រួចរាយការណ៍ប្រាប់សមត្ថ កិច្ចមូលដ្ឋានឱ្យចុះពិនិត្យ និងធ្វើកោសល្យ វិច្ច័យ។

លោក ប៉ា សំអិត អធិការនគរបាលស្រុក កៀនស្វាយ បានឱ្យដឹងថា ក្មេងប្រុសរង គ្រោះបានលង់ទឹកស្លាប់ដោយខ្លួនឯង មិនមែន ជាករណីឃាតកម្មអ្វីឡើយ។ លោកបន្ដថា ក្មេងប្រុសជំទង់រងគ្រោះនេះ មានឈ្មោះ អំ ចំណាប់ អាយុ ១៦ឆ្នាំ រស់នៅភូមិឃុំកើត ហេតុ ហើយបើតាមក្រុមគ្រួសារ បានប្រាប់ ថា ក្មេងប្រុសរូបនេះមានជំងឺសសៃប្រសាទ ទៀតផង \៕

ដោយ ៖ ប៉ិច នរៈ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]