ភ្នំពេញ៖ ហ្វេសប៊ុក (Facebook) ជាបណា្ដញសង្គមពេញនិយមបំផុត នាពេលបច្ចុប្បន្ន បើនិយាយពីកំណើត នៃហ្វេសប៊ុកនេះ កើតចេញពីការខកចិត្ត នៃបុរសវ័យក្មេងម្នាក់ ក៏សរសេរជាកម្មវិធីនេះឡើង រួចក៏ពេញនិយម ពេញពិភពលោក រហូតបានជំរុញឲ្យបុរស ខូចចិត្តវ័យក្មេងម្នាក់នេះ ក្លាយជាមហាសេដ្ឋី ពិភពលោកទាំងវ័យក្មេង ។

ហ្វេសប៊ុក (Facebook) នេះមិនត្រឹមតែជាកន្លែង ចែករំលែកព័ត៌មាន រូបភាព និង បង្កើនទំនាក់ទំនងទេ ក៏ជាកន្លែងអាច ទទួលបាន ព័ត៌មាន នឹងចំណេះដឹង បានយ៉ាងទូលំទូលាយផងដែរ តែអ្វីដែលកាន់តែប្លែកជាងនេះ គឺយុវវ័យមួយចំនួន បានសាងសម្ព័ន្ធភាពសេ្នហា ខ្លះអាចឈានទៅ រៀបអាពាហ៍ពិពាហ៍ថែមទៀតផង ។

ចុះ ហ្វេសប៊ុក(Facebook) មានអ្វីទាក់ទងទៅនឹងចំណងស្នេហ៍ របស់ អ្នកនាង គឺម លីហ្សា តារាសម្ដែងស្រីសាច់សរខ្ចី ដូចពងមាន់ បកនេះដែរ ? តារាសម្ដែងស្រីរូបស្រស់សោភា គឹម លីហ្សា បានឆ្លៀតពេលវេលា ដ៏មានតំលៃមកនិយាយ ពីប្រវត្តិស្នេហារបស់ខ្លួន ជាមួយ LookingTODAY ថា កាលពីឆ្នាំ២០១២ នាងបានចាកចេញ ពីប្រទេសកម្ពុជា ទៅសម្ដែងនៅប្រទេសអូស្រ្តាលី រយៈពេលពីរខែកន្លះ ដែលអ្នកនាង បានទៅសម្ដែងនៅទីនោះ ក៏បានជួបជាមួយស្វាមី រហូតបានរៀបការនៅថ្ងៃនេះ។

គឹម លីហ្សា បន្តថា រយៈពេល២ខែកន្លះ នៅលើទឹកដីអូស្ត្រាលី មិនបានសាងភាពផ្អែមល្ហែម អ្វីជាមួយស្វាមីអ្នកនាង សូម្បីបន្តិច ព្រោះអ្នកនាង គិតថាខ្លួនជាអ្នកសិល្បៈស្រស់ស្អាតអ៊ីចឹង ច្បាស់ជាត្រូវបានគេលែបខាយខ្លះៗ ជារឿងធម្មតាទេ។ នាងក៏មិនបាន ចាប់អារម្មណ៍ ជាមួយស្វាមីម្នាក់នេះសោះ លុះត្រឡប់ពីប្រទេសអូស្រ្តាលីវិញ នាងក៏បានចាប់ផ្ដើមលេង ហ្វេសប៊ុក (Facebook) ជាមួយគ្នា ។

ជារៀងរាល់ពេលនាង អនឡាញ អ្វីដែលសំខាន់រយៈពេលជាច្រើនខែ ថ្ងៃ នៅលើបណ្ដាញ ហ្វេសប៊ុក (Facebook) បានជំរុញឲ្យ អ្នកនាង និងស្វាមីបានស្វែងយល់ចិត្តគ្នា កាន់តែច្បាស់ថា ស្វាមីអ្នកនាង ពិតជាស្រឡាញ់អ្នកនាង មិនមែនលេងសើច ដូចអ្វីដែលអ្នកនាង បានគិតដូច ពេលបានទៅសម្ដែង នៅអូស្រ្តាលីនោះទេ ។

ចំណងស្នេហ៍រវាង តារាសម្ដែងស្រីស្រស់ស្អាត ល្បីល្បាញ គឹម លីហ្សា និង លោក គីវ វុឌ្ឈី ក៏ចាប់ផ្ដើម នាដើមឆ្នាំ២០១៣ រហូតមកដល់ ថ្ងៃរៀបអាពាហ៍ពិពាហ៍ នេះតែម្ដងទៅ ។ ក្នុងចំណោមតារាសិល្បៈ ដែលរៀបការចុងឆ្នាំនេះ គេសង្កេតឃើញថា ហ៊ឹកហាក់ណាស់ ពិសេសបានប្រជែងគ្នា តាមរូបភាពស៊ីវិល័យ។ តែអ្វីដែលគួរឲ្យកត់សំគាល់ គឺស្វាមីអ្នកនាង គឹម លីហ្សា ហាក់មានវ័យស្រ បាក់ស្របាលអ្នកនាង មិនចាស់ជាង ឬក្មេងជាង ដូចសិល្បការិនីដទៃនោះទេ សំខាន់គ្រួសារខាងស្វាមី ជាអ្នកមានមុខមាត់ខ្លាំង ក្នុងសង្គមជំនួញស្រុកខ្មែរ ព្រោះយប់មិញនេះ អ្នកជំនួញធំ បានអញ្ជើញមកជាច្រើន ហាក់ផ្ដល់កិត្តិយស យ៉ាងធំធេងសម្រាប់នាង និងស្វាមី ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]