រាជធានីភ្នំពេញ ៖ ពិធីរៀបការរបស់អ្នកនាង គឹម លីហ្សា និងលោកគីវ វុទ្ធី បានឈានដល់ពិធីជប់លៀង បែបសប្បាយៗហើយ ដោយកម្មវិធីនោះ មានការចូលរួមពីភ្ញៀវកិត្តិយសច្រើនកុះករ និងអ្នកសិល្បៈល្បីៗ លំដាប់ប្រទេសទៀតផង នៅបវិវេណមហាស្រពចេនឡា។

គឹម លីហ្សា ពិតជាសំណាងមិនអន់ជាងសារ៉ាយ សក្ខណា ប៉ុន្មានទេ នាងបានថ្លៃបណ្ណាការពីស្វាមីនៅអូស្ត្រាលីចំនួន២ម៉ឺនដុល្លារ សម្រាប់ចាត់ចែងពិធីរៀបអាពាហ៍ពិពាហ៍របស់នាង ម្ល៉ោះហើយទើបគេសង្កេតឃើញក្នុងបរិវេណកន្លែងជប់លៀងមានរៀបចំ យ៉ាងប្រណីតគួរឱ្យទាក់ទាញ។

គឹម លីហ្សា នៅមិនទាន់ទៅរស់នៅអូស្ត្រាលីទេ ដោយកំពុងរត់ការរៀបចំសំបុត្រស្នាមយ៉ាងយូរ៣ខែទៀត នាងនឹងទៅទីនោះ។ លីហ្សា នៅសល់ពេលតិចតួចនេះប្រឡូកសិល្បៈខ្លះៗ ដោយមិនពេញទំហឹងដូចមុនទេ ។ ក្រោយរៀបការ ប្តី ប្រពន្ធថ្មោងថ្មីនេះបានចំណាយពេលដើរកម្សាន្តក្រេបទឹកឃ្មុំជុំ វិញខេត្ត-ក្រុងនៃប្រទេសកម្ពុជាយើងរហូតដល់ប្រទេសថៃដើម្បីបង្កើត ស្នាមអនុស្សាវរីយ៍កាន់តែស៊ីជម្រៅថែមទៀត៕













































































បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]