តារាម៉ូដែលម៉ាឡេស៊ី អាយុ ២៣ឆ្នាំបានបាត់ស្រមោលភ្លាមៗ បន្ទាប់ពីនាង បានឃើញរបស់កខ្វក់ (ខ្មោច) នៅក្នុងបន្ទប់ជួលនាង នៃ Selangor ខុនដូ។

តាមការរៀបរាប់របស់ The Star បានឲ្យដឹងថា មានពាក្យចចាមអារ៉ាមថា តារាម៉ូដែលស្រី Germaine Ong ស្រាប់តែបាត់ខ្លួន កាលពីថ្ងៃទី១១ ខែធ្នូនេះ ក្រោយពីនាង បានទៅរស់នៅ ក្នុងខុនដូថ្មី ដែលស្ថិតនៅ Damansara Perdana នៃប្រទេសម៉ាឡេស៊ីនេះ។ ជាមួយគ្នានោះ មានការលេចលឺពី ក្នុងអនឡាញថា នាងបានទូរស័ព្ទទៅរកម្ដាយនាង កាលពីថ្ងៃទី ១០ ដោយនិយាយថា នាងបានឃើញខ្មោច ដែលនៅក្នុងនោះ នាងត្រូវបានគេឲ្យដឹងទៀតថា នាងនិយាយជាមួយនឹង ជញ្ជាំងអស់ពេញមួយថ្ងៃ និងត្រូវបានគេសន្មត់ថា នាងបានស្លាប់នាថ្ងៃបន្ទាប់ ដោយគេអះអាងថា នាងត្រូវបានខ្មោចទាញយកព្រលឹង ឬស៊ីនាង។

ទោះជាយ៉ាងណា ម្ដាយរបស់នាង បានច្រាញចោលនូវពាក្យចចាមអារ៉ាមទាំងអស់នេះ និងនិយាយថា ការបាត់ខ្លួននេះ ដោយសារតែបញ្ហាផ្ទាល់ខ្លួន មិនមែនទាក់ទងនឹង រឿងកខ្វក់ទាំងនោះទេ ហើយនាងក៏មិនបានស្លាប់នោះដែរ។ 

តើប្រិយមិត្ដយល់ថា រឿងកខ្វក់បែបនេះ អាចកើតមានឡើងមែន ដែរឬទេ?








ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]