តាកែវៈ ក្រុមចោរប្រដាបដោយកាំភ្លើង មានគ្នាប្រមាណ ៥-៦នាក់ បានធ្វើសកម្មភាពចូលប្លន់ផ្ទះអ្នក បញ្ចូលអាគុយ និងជួសជុលទូរស័ព្ទ យកទូរស័ព្ទអស់ ៤៨គ្រឿង បាញ់គំរាម ៤គ្រាប់គេចខ្លួនដោយ សុវត្ថិភាព។

យោងតាមប្រភពពីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តតាកែវ បានឲ្យដឹងថា កាលពីវេលាម៉ោង ៩ និង ៥នាទីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២ ក្រុមចោរមួយក្រុមបានធ្វើសកម្មភាពប្លន់ផ្ទះប្រជាពលរដ្ឋ នៅ ភូមិតាសូ ឃុំតាផេន ស្រុកត្រាំកក់ ខេត្តតាកែវ ដោយវាយម្ចាស់ផ្ទះឲ្យរងរបួសហើយយកទូរស័ព្ទអស់ចំនួន ៤៨គ្រឿង។ បន្ទាប់ពីយកទ័រស័ព្ទបានហើយក្រុមចោរបានបាញ់គំរាមចំនួន ៤គ្រាប់ ហើយគេចខ្លួនបាត់ ដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ហើយនៅព្រឹកថ្ងៃទី១១ ខែឧសភា នេះ បាននឹងកំពុងស៊ើបអង្កេត និងសាកសួរជនរងគ្រោះ ដើម្បីកំណត់មុខសញ្ញាក្រុមជនល្មើសមកផ្តន្ទា ទោស៕

ដោយៈ ស៊ន សុភក្រ្ត

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]