ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Champion League ជម្រុះក្នុងពូលជុំចុងបញ្ចប់ នាយប់រំលងអាធ្រាតនេះ មាន ៨ ប្រកួតស្មើនឹង ៤ ពូល ដែលក្រុមបិសាចក្រហម Manchester UTD និង Bayern ជាជម្រើសល្អ។

ក្នុងនោះ មានដូចជាក្រុមបិសាចក្រហម Manchester UTD ក្រុម Manchester CITY ក្រុម Real Madrid ក្រុម PSG និងក្រុម Bayern Munchen សុទ្ធតែឡើងទៅវគ្គបន្ត ដោយស្វ័យប្រវត្ថិ ដោយនៅរាត្រីយប់នេះ គឺពួកគេ គ្រាន់តែធ្វើការប្រកួត បង្គ្រប់កិច្ចតែប៉ុណ្ណោះ។

ពូល A

Manchester United VS Shakhtar Donetsk          ទស្សនៈ៖ បិសាចក្រហមឈ្នះ

ការប្រកួតចុងក្រោយរបស់ ក្រុមបិសាចក្រហម Manchester United ចាញ់ក្រុមសារិកាព្រៃ Newcastle ក្នុងទឹកដី ១ទល់នឹង០។ ខណៈ ក្រុម Shakhtar Donetsk បានយកឈ្នះក្រុមម្ចាស់ផ្ទះ Chornomorets ០ទល់នឹង១។

ប្រវត្ថិជួបគ្នាជុំកន្លងទៅ៖

Shakhtar Donetsk ១ - ១ Manchester United

Real Sociedad VS Bayer Leverkusen                 ទស្សនៈ៖ Bayern Leverkusen ឈ្នះ

ការប្រកួតចុងក្រោយរបស់ ក្រុម Real Sociedad បានត្រឹមស្មើ ១ទល់នឹង១ ក្រៅទឹកដីជាមួយ Algeciras ខណៈក្រុម Bayer Leverkusen ផ្តួលក្រុមម្ចាស់ផ្ទះ Borussia Dortmund ០ទល់នឹង១។

ប្រវត្ថិជួបគ្នាជុំកន្លងទៅ៖

Bayer Leverkusen ២ - ១ Real Sociedad


ពូល B

Galatasaray VS Juventus                       ទស្សនៈ៖ Galatasaray ឈ្នះ

ការប្រកួតចុងក្រោយ របស់ក្រុម Galatasaray បានយកឈ្នះ ក្រុម Elazığspor ២ទល់នឹង០ ក្នុងទឹកដី ខណៈក្រុម Juventus យកឈ្នះក្រុមម្ចាស់ផ្ទះ Bologna     ០ទល់នឹង២។

ប្រវត្ថិជួបគ្នាជុំកន្លងទៅ៖

Juventus ២ - ២ Galatasaray

København VS Real Madrid                    ទស្សនៈ៖ Real ឈ្នះ

ការប្រកួតចុងក្រោយ របស់ក្រុម København បានយកឈ្នះក្រុមភ្ញៀវ Vestsjælland ១ទល់នឹង០ ខណៈ Real បានត្រឹមស្មើ ០ទល់នឹង០ ជាមួយក្រុមម្ចាស់ផ្ទះ Olímpic de Xàtiva។

ប្រវត្ថិជួបគ្នាជុំកន្លងទៅ៖

Real Madrid ៤ - ០ København


ពូល C

Benfica VS PSG                                             ទស្សនៈ៖ ស្មើ

ការប្រកួតចុងក្រោយរបស់ ក្រុម Benfica បានត្រឹមស្មើ ២ទល់នឹង២ ជាមួយ Arouca ក្នុងទឹកដីខ្លួន ខណៈ PSG បានយកឈ្នះក្រុមភ្ញៀវ Sochaux ៥ទល់នឹង០។

ប្រវត្ថិជួបគ្នាជុំកន្លងទៅ៖

PSG ៣ - ០ Benfica

Olympiakos Piraeus VS Anderlecht               ទស្សនៈ៖ Olympiakos Piraeus ឈ្នះ

ការប្រកួតចុងក្រោយរបស់ក្រុមទាំងពីរ សុទ្ធតែទទួលបានជ័យជម្នះ ដោយក្រុម OP បានយកឈ្នះក្រុម Asteras Tripolis ២ទល់នឹង០ ក្នុងទឹកដី ខណៈក្រុម Anderlecht យកឈ្នះក្រុមភ្ញៀវ Waasland-Beveren ២ទល់នឹង០។

ប្រវត្ថិជួបគ្នាជុំកន្លងទៅ៖

Anderlecht ០ - ៣ Olympiakos Piraeus


ពូល D

Bayern München VS Manchester City               ទស្សនៈ៖ Bayern München ឈ្នះ

ការប្រកួតចុងក្រោយទាំង ៥ របស់ក្រុម Bayern München មិនដែលស្គាល់ពាក្យថាចាញ់ ដោយចុងក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ Werder Bremen រហូតដល់ ៧ទល់នឹង០ ខណៈក្រុម Man CITY បានត្រឹមស្មើ ១ទល់នឹង១ ជាមួយ Southampton ក្រៅដី។

ប្រវត្ថិជួបគ្នាជុំកន្លងទៅ៖

Manchester City ១ - ៣ Bayern München

Viktoria Plzeň VS CSKA Moskva                       ទស្សនៈ៖ ស្មើ

ការប្រកួតចុងក្រោយរបស់ Viktoria Plzeň គឺឈ្នះក្រុម Příbram ២ទល់នឹង០ ក្នុងទឹកដី ខណៈ CSKA Moskva ចាញ់ Krasnodar ក្រៅដី។

ប្រវត្ថិជួបគ្នាជុំកន្លងទៅ៖

CSKA Moskva ៣ - ២ Viktoria Plzeň


ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]