បុរសម្នាក់ដែលត្រូវជា បងជីដូនមួយរបស់ស្រ្ដីរងគ្រោះ បានជួយពូរបស់គេយកសាកសព ដែលគាត់បានសម្លាប់ស្រ្ដីរងគ្រោះ ទៅបោះចោល។

ស្រ្ដីរងគ្រោះBanaz Mahmod អាយុ ២០ឆ្នាំ ត្រូវបានឪពុកបង្កើតរបស់ខ្លួន យកខ្សែស្បែកជើងរឹងក រហូតដល់ស្លាប់ ហើយបងជីដូនមួយរបស់នាង បានជួយយកសាកសពរបស់នាង ទៅដាក់ក្នុងវាលីស កប់ក្នុងដីកាលពី ៧ឆ្នាំមុន។ បងជីដូនមួយ របស់ជនរងគ្រោះឈ្មោះ Dana Amin អាយុ ២៩ឆ្នាំ ត្រូវបានជាប់ពន្ធនាគាចំនួន ៨ឆ្នាំ ក្រោយពីប៉ូលីសរកឃើញ សាកសពស្រ្ដីរងគ្រោះ ដែលគេបានកប់កាលពី៧ឆ្នាំមុន តែ Dana Amin បានប្រាប់ប៉ូលីសថា គេមិនបានស្ដាយក្រោយ នូវអ្វីដែលគេបានធ្វើនោះទេ ផ្ទុយទៅវិញ គេមានមោទនៈភាពណាស់ ដែលបានធ្វើនូវទង្វើនេះ។

រីឯបុរសជាឪពុក និងជាជនល្មើស ត្រូវទទួលទោស ជាប់ពន្ធនាគារអស់មួយជីវិត។ តើប្រិយមិត្តយល់យ៉ាងណា?

Dana Amin បងជីដូនមួយស្ដ្រីរងគ្រោះ

 Mahmod Mahmod ជនល្មើស និងត្រូវជាឪពុករបស់ជនរងគ្រោះ





ស្ដ្រីរងគ្រោះ Banaz Mahmod


ប្រភព៖ Dailymail
កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]