ទូរស័ព្ទដៃម៉ាក BlackBerry ដែលមិនសូវជាមានការពេញនិយមនោះ និងមានបញ្ហាខ្លះៗផងដែរនោះ នៅតែមានអតិថិជន ដ៏ស្មោះត្រង់ម្នាក់ គឺ លោកប្រធានាធិបតី ប៉ារ៉ាក់អូបាម៉ា ដែលនៅតែប្រើប្រាស់ មកដល់សព្វថ្ងៃ ដែលទោះបីជាពេលនេះ Apple កំពុងវាយប្រហារយ៉ាងក្ដៅគគុក ក្នុងទីផ្សារក៏ដោយ។

យ៉ាងណាមិញ កាលពីថ្ងៃពុធមុននេះ ក្នុងការណាត់ជួបជាមួយនឹង យុវជន ដើម្បីធ្វើការផ្សព្វផ្សាយពីច្បាប់ថ្មីនៃ ការថែរក្សាសុខភាព លោក អូប៉ាម៉ា បានបង្ហើបពីអាថ៌កំបាំងមួយថា លោកមិនត្រូវបានអនុញ្ញាត ឲ្យប្រើប្រាស់ ទូរស័ព្ទដៃដ៏ទំនើបរបស់ Apple គឺ iPhone ដោយសារតែហេតុផលគឺទាក់ទងនឹង សុវត្ថិភាព។ តែទោះជាមិនបានប្រើប្រាស់ iPhone ក្ដីលោកនៅតែប្រើប្រាស់ ផលិតផលមួយចំនួនផ្សេងទៀតរបស់ Apple ដូចគ្នាគឺ iPad។

Apple គឺជាក្រុមហ៊ុនមួយ នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាដ៏ទំនើបជាច្រើន ដែលប្រហែលជាអាចអនុញ្ញាតឲ្យ អង្គភាពការពារសុវត្ថិភាពជាតិ អាចធ្វើឆែកមើល ឬត្រួតពិនិត្យទៅលើសេវា ឬបណ្ដាញទំនាក់ទំនងផ្សេងៗ របស់អតិថិជន យោងទៅតាមលោក Edward Snowden ដែលជាអតីតអ្នកធ្វើការនៅក្នុងអង្គភាពនេះ។ តែការលើកឡើងបែបនេះ ត្រូវបានក្រុមហ៊ុននេះ ធ្វើការបដិសេធ។ 

ទោះជាយ៉ាងណា លោកអូប៉ាម៉ា បានរក្សាទុកទូរស័ព្ទដៃ BlackBerry របស់គាត់ ក្រោយពីគាត់បានចូលមកកាន់ White House នេះតាំងពីឆ្នាំ ២០០៩មកម្ល៉េះ ហើយលោកបាននិយាយថា មានតែមនុស្ស ១០នាក់តែប៉ុណ្ណោះ ដែលស្គាល់ អាស័យដ្ឋានអ៊ីម៉ែលផ្ទាល់ខ្លួនរបស់លោក។ 

សម្រាប់ BlackBerry ដែលជាក្រុមហ៊ុនរបស់កាណាដា និងត្រូវបានគេស្គាល់ជា Research In Motion Ltd, តែបានបាត់បង់ទីផ្សារ ក្រោយពី ក្រុមហ៊ុន Apple បានផលិតទូរស័ព្ទដៃ iPhone និងមានទូរស័ព្ទដៃជាច្រើនទៀត ដែលបានប្រើប្រាស់ Google's Android software នោះ។ 

ចុះប្រិយមិត្ដយល់យ៉ាងណា?



ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]