វាពិតជា មានន័យណាស់ ក្នុងការថែរក្សា ចំណងស្នេហាមួយ អោយមានភាពយូរអង្វែង ។ យើងមិនអាច គិតថា វាមិនសំខាន់ចំពោះអ្នកទេ មែនទេ? ដូច្នេះ ដើម្បីជាគន្លឹះ ក្នុងការដោះស្រាយ នៅបញ្ហានេះ សូមប្រិយមិត្ត មកធ្វើការអាននូវ វិធីងាយៗទាំង១២ចំនុច ដែលខ្មែរឡូតនឹងបង្ហាញជូន ដល់ប្រិយមិត្តទាំងអស់គ្នា៖

  • មានពាក្យមួយ និយាយថា មុននឹងយើងស្រលាញ់នរណាម្នាក់ គឺយើងត្រូវចេះស្រលាញ់ខ្លួនឯង ជាមុនសិន ពាក្យនេះពិតជាត្រឹមត្រូវណាស់ ដូច្នេះ យើងត្រូវចេះស្រលាញ់ ខ្លួនឯងជាមុន មុននឹងយើងសំរេចចិត្តថា ស្រលាញ់នរណាម្នាក់។



  • ត្រូវចេះស្រលាញ់នូវអ្វី ដែលអ្នកមាននៅក្នុងដៃ ដូចជា ត្រូវចេះស្កប់ស្កល់ នឹងអ្វីដែលយើងមាន នឹងថែរក្សាវា អោយបានល្អ ព្រោះថា បើយើងមិនថែរក្សាវាអោយបានល្អនោះទេ វានឹងអាចបាត់បង់ នៅថ្ងៃណាមួយ។



  • កុំនិយាយកុហក ជាមួយនឹងមនុស្សដែលយើងស្រលាញ់ ទោះបីជារឿងនោះ និយាយទៅធ្វើអោយគេពិបាកចិត្ត រឺ យំ ក៏វាប្រសើរជាងនិយាយកុហកដើម្បីអោយគេសើច តែមួយពេល ព្រោះថា បើថ្ងៃណាមួយ ដែលគេដឹងការពិត គឺអាចធ្វើអោយគេ កាន់តែឈឺចាប់។



  • កុំខ្ជះខ្ជាយពេលវេលា ដ៏មានតំលៃ របស់អ្នក ទៅលើមនុស្សដែលគេ មិនបានអោយតំលៃ ទៅលើអ្នក ត្រូវចំណាយពេលរបស់អ្នក ទៅលើមនុស្សដែលអោយតំលៃខ្ពស់ទៅលើរូបអ្នក និងស្រលាញ់អ្នក ដោយគ្មានលក្ខ័ណ។



  • ធ្វើខ្លួនជាមនុស្សដំបូងបង្អស់ ក្នុងការប្រាប់ពីអារម្មណ៏ពិតរបស់អ្នកទៅគេ ដោយពុំចាំបាច់ ចាំមនុស្សដែលពិសេសចូលមកក្នុងជីវិតយើង យើងត្រូវធ្វើខ្លួនឯង អោយក្លាយជា មនុស្សពិសេសក្នុងជីវិតគេវិញម្តង។



  • តើអ្នកត្រៀមខ្លួនជាមួយនឹង គ្រោះថ្នាក់ហើយរឺនៅ? ព្រោះថា ជាធម្មតា បើសិនជាយើងចង់បាន ស្នេហាមួយដែលអស្ចារ្យ គឺយើងត្រូវប្រឈមមុខ នឹងគ្រោះថ្នាក់នោះផងដែរ ដូច្នេះ យើងត្រូវមានការត្រៀមខ្លួនទុកជាមុន។



  • យើងមិនចាំបាច់ ធ្វើខ្លួនជាមនុស្សអស្ចារ្យចំពោះគេនោះទេ បើសិនជាគេមិនចាប់អារម្មណ៏យើង គឺវានាំតែខាតពេល យើងគួរតែចំណាយពេលដ៏មានតំលៃ ទៅលើមនុស្សណាដែលគេចាប់អារម្មណ៏យើងដែរ។



  • ពេលយើងស្រលាញ់នរណាម្នាក់ ចូរស្រលាញ់គេអោយអស់ពីចិត្ត ព្រោះថា យើងមិនត្រូវស្រលាញ់នរណាម្នាក់ តែចំនុចល្អនោះទេ យើងត្រូវតែទទួលយកចំនុចអាក្រក់របស់គេផងដែរ។



  • ត្រូវស្វែងរកមនុស្សណាដែល មានភាពផ្អែមល្ហែមជាមួយយើង លើសពីមិត្តភ័កិ្ត ព្រោះថា បើគ្រាន់តែនិយាយផ្អែមល្ហែមធម្មតា នោះគឺមិនលើសពីមិត្តនោះទេ។


  • គួរតែគិតពិចារណា អោយបានច្រើនដង មុននឹងយើងឈានដល់ការណាត់គ្នា និង ជ្រើសរើសមនុស្សណាដែលខិតខំ ប្រឹងប្រែងដើម្បីនៅជាមួយយើង មិនមែនអ្នកដែលមានយើង នៅពេលដែលគេគ្មានជំរើសនោះទេ។



  • ពេលខ្លះ ឆាកជីវិតគឺអយុត្តិធម៌ណាស់ ដូច្នេះ យើងត្រូវមានអារម្មណ៏ថា គេតែងតែនៅក្បែរយើងជានិច្ច ទោះបីជាគេមិនបាននៅក្បែរក៏ដោយ ព្រោះថា ធ្វើបែបនេះ ទើបអាចថែរក្សា ចំណងស្នេហានេះបានល្អ។



  • កុំធ្វើជាមនុស្សដែលអោយគេប្រើប្រាស់បាន ព្រោះថា យើងមិនអាចអង្វរនរណាម្នាក់មកស្រលាញ់យើងបាននោះទេ បើសិនជាបែបនេះ យើងនឹងអាចអោយគេប្រើប្រាស់ រឺជាន់ពីលើយើងនៅថ្ងៃណាមួយ។ បើសិនជាមាននរណាម្នាក់ស្រលាញ់យើងពិត នោះគ្រប់ទង្វើរបស់គេ នឹងបង្ហាញប្រាប់អ្នកដោយឯកឯង។



តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ Alice

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]