រាជធានីភ្នំពេញ ៖ ស្ត្រីជាម្តាយ និងកូនប្រុសម្នាក់ ត្រូវបានឃាតករសម្លាប់យ៉ាងអាណោចអាធ័ម និងកូនស្រីម្នាក់ទៀត រងរបួសធ្ងន់បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៥ ធ្នូ ២០១៣ នេះ ស្ថិតនៅផ្ទះលេខ៧៦Eo ផ្លូវលេខ២៤៤ ក្នុងភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះជាម្តាយ ត្រូវបានគេស្គាល់ឈ្មោះយន់ សុនីតា អាយុ៤១ឆ្នាំ ជាលក់ដូរ និងកូនប្រុសឈ្មោះសេង អាមីហ្សែល អាយុ៥ឆ្នាំ (ស្លាប់នៅក្បែរម្តាយ) ចំណែកឯកូនស្រីម្នាក់ទៀត ឈ្មោះសេង ប៊ុនរ៉ានី (ហៅលីហ្សា) រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។

ទោះជាយ៉ាងណា គេនៅពុំទាន់ដឹងពីអត្តសញ្ញាណឃាតករនៅឡើយ ដោយសមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]