ភ្នំពេញ  ៖ កម្មករបោះពុម្ភអាវយឺតម្នាក់ បានស្លាប់ពេលមិត្ដភក្ដិនិងសមត្ថកិច្ចជួយដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យលោកសង្ឃ បាន ពាក់កណ្ដាលផ្លូវ ក្រោយពីជន បង្ក៤នាក់បាន ចាក់និងកាំបិតចុងស្រួច ៤ទៅ៥កាំបិតពីក្រោយខ្នង ខណៈដែលជនរងគ្រោះ កំពុងអង្គុយសាសងស្នេហា ជាមួយសង្សាររបស់ខ្លួន ធ្វើការជាមួយគ្នា កាលពីវេលាម៉ោង៧ និង០៥នាទី យប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅមុខបន្ទប់ជួល គ្មានលេខ ផ្លូវលំ ក្រុមទី២ ភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ចមូលដ្ឋាន ដែលទៅជួយអន្ដរាគមន៍នៅកន្លែងកើតហេតុ បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះថេង ឆលីហ៊ាង អាយុ១៨ឆ្នាំ មុខរបរកម្មករ បោះពុម្ភ អាវយឺត ស្នាក់នៅកន្លែងបោះពុម្ភតែម្ដង ។ ដោយឡែកនារីជាសង្សារ ឈ្មោះផល សោភា អាយុ១៧ឆ្នាំ ធ្វើការនៅជាមួយគ្នា ។

សម្រាប់ករណីនេះ ត្រូវបានសមត្ថកិច្ចសន្និដ្ឋានអាចបណ្ដាលមកពីរឿងប្រច័ណ្ឌ ប៉ុន្ដែជនបង្កទាំង៤នាក់ ស្ថិត ក្រោមការតាមប្រមាញ់ របស់សមត្ថកិច្ចហើយ ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចរៀបចំចាត់ចែង ប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ។







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]