កាលពីថ្មីៗនេះ គេហទំព័រ speedtest.net ដែលជាវេបសាយធ្វើតេសន៍ និងប្រៀបធៀបល្បឿនអ៊ិនធើណែត បានបញ្ចេញរបាយកាណ៍ថ្មីមួយ របស់ខ្លួន បង្ហាញពីល្បឿនអ៊ិនធើណែតទាំង ១៨៦ ប្រទេសនិងតំបន់នៅលើពិភពលោក។

របាយការណ៍នេះ គឺផ្អែកទៅលើការធ្វើតេសន៍ចាប់ពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១១ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៣ ដែលល្បឿនទាំងអស់គឺគិតជា មេហ្កាបៃសន៍ក្នុងមួយវិនាទី (megabit per second) ហើយអ្វីដែលចម្លែកនោះគឺសហរដ្ឋអាមេរិក ដែលជាបិតាអ៊ិនធើណែតនោះ បែរជាមិនអាចជាប់ក្នុងតារាងចំណាត់ថ្នាក់ ទាំង ១០ ទៅវិញ។

លេខ ១០៖ កោះតៃវ៉ាន់

ល្បឿនអ៊ិនធើណែត ៣៧.៧០ Mbps


លេខ ៩៖ ប្រទេសហូឡង់

ល្បឿនអ៊ិនធើណែត ៣៨.៧៣ Mbps


លេខ ៨៖ ទីក្រុងម៉ាកាវ

ល្បឿនអ៊ិនធើណែត ៤០.៨៣ Mbps


លេខ ៧៖ ប្រទេសជប៉ុន

ល្បឿនអ៊ិនធើណែត ៤០.៨៨ Mbps


លេខ ៦៖ ប្រទេស Lithuania

ល្បឿនអ៊ិនធើណែត ៤១.០២ Mbps


លេខ ៥៖ ប្រទេសស៊ុយអែត

ល្បឿនអ៊ិនធើណែត ៤២.៦៤ Mbps


លេខ ៤៖ ប្រទេសកូរ៉េខាងត្បូង

ល្បឿនអ៊ិនធើណែត ៤៧.៣៦ Mbps


លេខ ៣៖ ប្រទេសរ៉ូម៉ានី

ល្បឿនអ៊ិនធើណែត ៥០.៨២ Mbps


លេខ ២៖ ប្រទេសសឹង្ហបុរី

ល្បឿនអ៊ិនធើណែត ៥២.៨៥ Mbps


លេខ ១៖ ទីក្រុងហុងកុង

ល្បឿនអ៊ិនធើណែត ៧១.០៣ Mbps


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ សារព័ត៌មានចិន

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]