រឿងដ៏ចម្លែកមួយ បានកើតឡើង ខណៈពេលដែល បុរសម្នាក់ ហ៊ានបំពានផ្លូវភេទ នារីម្នាក់ដែលនាងកំពុងតែគេងស្រាត និងនៅក្បែរមិត្ដប្រុសនាងនោះ។

យ៉ាងណាមិញ បុរសម្នាក់នេះ ត្រូវបានគេស្គាល់ឈ្មោះថា Lee Ci-min អាយុ ២៥ឆ្នាំ ជាអ្នករស់នៅក្នុង Kinmen តៃវ៉ាន់ បានទៅលេងផ្ទះមិត្ដស្រី និងស្នាក់នៅជាមួយនឹងនាងមួយយប់។ តែពេលពាក់កណ្ដាលអាធាត្រ បុរសនេះបែរជាហ៊ាន លបចូលទៅក្នុងបន្ទប់មិត្ដភិក្ដរបស់មិត្ដស្រីខ្លួន។ ភ្លាមៗនោះ បុរសនេះបានឃើញនាងគេងស្រាត និងទៅបំពានផ្លូវភេទនាង ដែលទោះបីជា មិត្ដប្រុសនាងគេងក្បែរនោះក៏ដោយ។ 

តាមរយៈប៉ូលីសបានឲ្យដឹងថា បុរសជាជនល្មោភកាម អាចចូលទៅក្នុងបន្ទប់មិត្ដភិក្ដសង្សារខ្លួននេះ ដោយសារតែបន្ទប់នោះមិនបានចាក់សោរ។ ជាមួយគ្នានោះ បុរសនេះបានស្ទាប ផ្នែកសំខាន់របស់នារីនេះ ដែលបានធ្វើឲ្យនាងភ្ញាក់ និងដាស់មិត្ដប្រុសនាង ដែលគេងនៅក្បែរនោះ ឲ្យងើបឡើង។ បន្ទាប់ពីឃើញហេតុការណ៍បែបនេះ បុរសនេះបានរត់ចេញពីបន្ទប់ ដែលមិត្ដប្រុសរបស់នារីដែលត្រូវបានបំពានផ្លូវភេទនេះ ចាប់ខ្លួនបាននៅក្រៅបន្ទប់ ខណៈពេលដែលព្រាននារីនេះទូរស័ព្ទឲ្យសង្សារខ្លួន បើកទ្វារបន្ទប់ឲ្យ។ 

ទោះជាយ៉ាងណា មិត្ដប្រុសនារីរងគ្រោះ បានទូរស័ព្ទប្ដឹងប៉ូលីស ដែលនៅពេលនោះ បុរសដែលត្រូវបានចាប់ខ្លួននេះ បាននិយាយប្រាប់ប៉ូលីសថា ខ្លួនមានសភាពស្រវឹងយ៉ាងជោគជាំ នៅពេលដែលដើរចូលទៅបន្ទប់ខុសនោះ ហើយខ្លួនគិតថា នារីដែលខ្លួនបានស្ទាបនោះ គឺជាមិត្ដស្រី។ តាមរយៈសម្ដីនារីរងគ្រោះបាន សបញ្ជាក់ថា បុរសនេះមិនបានស្រវឹងនោះទេ ដោយសារតែបុរសនេះនៅអាច ទូរស័ព្ទរកមិត្ដស្រីឲ្យបើកទ្វារបន្ទប់ឲ្យ ខណៈពេលដែលពួកគេចាប់ខ្លួនបាន។

ជាលទ្ធផល Ci-min ដែលជាជនបំពានផ្លូវភេទនេះ បានជាប់ទោសពីបទសម្រុកចូលបន្ទប់អ្នកដទៃ និងប៉ុនប៉ងរួមភេទ ជាមួយនឹងនារីរងគ្រោះ ក្រោយពីប៉ូលីសប្រទះឃើញ មានវត្ថុរាវរបស់នារីនៅជាប់នឹងដៃបុរសនេះ។

សូមទស្សនាវីដេអូ៖


 

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]