ល្បែងលេងជល់សត្វ ឬភ្នាល់គ្នា គេតែងតែប្រទះឃើញ មានតែ សត្វមាន់និងមាន់ ឬត្រីក្រឹម និងត្រីក្រឹមនោះទេ ដែលជាប្រភេទសត្វតែមួយ តែនៅពេលនេះ បែរជាមានអ្នកលេងភ្នាល់គ្នាមួយចំនួន យកសត្វពីរប្រភេទខុសគ្នាមកធ្វើការវាយ ប្រហារគ្នាទៅវិញ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មានវីដេអូមួយ ត្រូវបានអ្នកប្រើប្រាស់អ៊ិនធើណេត នាំគ្នាធ្វើការចែកចាយពីម្នាក់ទៅម្នាក់ យ៉ាងគគ្រឹកគគ្រេង។ នៅក្នុងនោះ បានបង្ហាញឲ្យឃើញ ពីសត្វពស់ បានវាយប្រហារទៅលើ សត្វកង្កែប ខណៈពេលដែលមនុស្សជាច្រើនទំនង ជានាំគ្នាភ្នាល់គ្នាថា សត្វមួយណាឈ្នះនោះ។ ទោះជាយ៉ាងណា ទីតាំងដែលមានសកម្មភាពនេះ មិនត្រូវបានគេបញ្ជាក់នោះទេ។ សម្រាប់វីដេអូមិនបានទទួលនូវការ កោតសរសើរអ្វីនោះទេ តែបែរជាទទួលការរិះគន់ពី អ្នកទស្សនា ដោយសារតែអ្នកទាំងនេះ បានយកសត្វអសិរពិស មកធ្វើជាល្បែងលេងកំសាន្ដ និងឲ្យខាំសត្វកង្កែបដែលគ្មាន សមត្ថភាព នឹងតបតនោះ។

ចុះប្រិយមិត្ដយល់ស្របនឹង ការលេងល្បែងបែបនេះ ដែរឬទេ? សូមទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភពពី ហ្វេកប៊ុក

ម៉ា,ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]