ហេតុការណ៍មួយបានកើតឡើង នៅក្នុងពិធីបុណ្យមួយនៃ ប្រទេសអាឡឺម៉ង់ ដែលមានឈ្មោះថា German festival Oktoberfest ដែលទទួលបានការភ្ញាក់ផ្អើល ពីសាធារណៈជនជាខ្លាំង ដោយសារតែនារីម្នាក់ហា៊នហក់ទៅ ខាំបបូរមាត់បុរសម្នាក់យ៉ាងសាហាវ។

យ៉ាងណាមិញ នារីដែលមានវ័យប្រហែលជា ៣០ឆ្នាំ ត្រូវបានគេដឹងថា មកពី Alaska សហរដ្ឋអាមេរិក រីឯភាគីបុរសដែលមានអាយុស្របាល ២៣ឆ្នាំ ជាអ្នកមកពីអូស្ដ្រាលី ដែលអ្នកទាំងពីរបានបង្អើលសាធារណៈជាខ្លាំង នៅពីមុខបារ មួយកន្លែង ក្នុងពិធីបុណ្យនេះ។ នៅក្នុងនោះ បានឲ្យដឹងថា នារីដែលស្លៀកពាក់មួយឈុតនេះ ដែលមាន សំពត់ពណ៌លឿង ត្រូវបានគេរាយការណ៍ថា នាងហក់ទៅខាំមាត់ បុរសននេះតែម្ដង និងខាំមិនលែងនោះទេ ដែលទោះបីជាមានការជួយ និងហាមឃាត់ក៏ដោយនោះ។

ជាមួយគ្នានោះ បន្ទាប់ពីមានហេតុការណ៍នេះ នាងត្រូវបានគេឃាត់ខ្លួន និងជាប់ទោសពីបទឧក្រិដ្ឋ តាមសារព័ត៌មានរបស់ Sueddeutsche Zeitung នៃអាឡឺម៉ង់។ តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញថា មិត្ដភិក្ដបុរសនេះ បានព្យាយាមអង្វរនារីនេះ ឲ្យដោះលែងឬឈប់ខាំបបូរមាត់បុរសនេះទៀត ដែលលទ្ធផលចុងក្រោយ បុរសនេះត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យដើម្បីធ្វើការព្យាបាល តបបូរមាត់ឡើងវិញ។ 

សម្រាប់វីធីបុណ្យនេះ បានធ្វើឡើងនៅទីក្រុង Munich នៃរដ្ឋ Bavaria ប្រទេសអាឡឺម៉ង់ ដែលមានមនុស្សចូលរួមជាង ៥លាននាក់ ជារៀងរាល់ឆ្នាំ។ 

តើពិតជាសាហាវណាស់មែនទេ? ដែលនារីម្នាក់ហ៊ានហក់ទៅខាំមាត់ បុរសម្នាក់ដែលមានមាឌធំជាងនោះ?

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]