រាជធានីភ្នំពេញ ៖ យុវជន​ញៀន​ថ្នាំ​​ម្នាក់​​រត់​ចូល​ទៅ​ពួន​​នៅ​​ក្នុង​​ផ្សារ​ឃ្លាំង​​រំសេវ​ ​បង្ក​ឱ្យ​មាន​​​ការភ្ញាក់​​ផ្អើល​ឆោឡោ​​នាំ​គ្នា​​រត់​ដេញ​​តាម​ស្មានថា ចោរ​ប្រុង​លប​ចូល​លួច​របស់​របរ​​ក្នុង​ផ្សារ ។ ហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥​នាទី​រំលងអធ្រាត្រ​​ ឈានចូលថ្ងៃទី​៨ ឧសភា ស្ថិត​ក្នុងសង្កាត់​​ផ្សារ​ដើម​គ ខណ្ឌ​ទួល​គោក។

​យុវជន​​ញៀន​ថ្នាំ​​នេះ​មាន​ឈ្មោះ​​អួន ​និមល ​អាយុ​២១​ឆ្នាំ ​មាន​ស្រុក​កំណើត​​នៅ​ភូមិ​ឈើ​ទាល​ភ្លោះ ឃុំ​កញ្ជរ ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ​ហើយ​ឪពុក​​របស់​គេ​ជា​នាយ​ប៉ុស្តិ៍​​កញ្ជរ​ទៀតផង ។ ក្រោយ​ពេល​ឪពុក​​មាន​​រៀប​រាប់​ដំណើរ​​រឿង​ប្រាប់​​ដល់​សមត្ថ​កិច្ច​​ឱ្យ​ ដឹង​ហើយ​​សមត្ថ​កិច្ច​​បាន​ប្រគល់​​យុវជន​ញៀន​ថ្នាំ​​នោះ​ឱ្យនាំ​យក​​​ ត្រឡប់​​ទៅ​ផ្ទះ​វិញ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]