អ្វីដែលមិនគួរឲ្យជឿនោះ គឺខណៈពេលដែលកំពុងតែ ធ្វើការសំភាសន៍ សម្រាប់អង្គការ Baynetna ជាមួយនឹងក្មេងៗ ដែលមានបទពិសោធន៍ នៅក្នុងសង្គ្រាម នៃប្រទេសស៊ីរ៉ី  ស្រាប់តែមានគ្រាប់បែកផ្ទុះ នាំគ្នារត់បាតជើងសព្រាត។

យ៉ាងណាមិញ វីដេអូនេះដែលមានរយៈពេល ២នាទីកន្លះនេះ បានបង្ហាញពី ក្មេងៗទាំងឡាយ ដែលបាននាំគ្នាឆ្លើយសំនួរ ដែលទាក់ទងទៅនឹងបទពិសោធន៍ ដ៏អាក្រក់នៅក្នុងភ្លើងសង្គ្រាម ដោយនៅក្នុងនោះ ពួកគេ គឺជាសាក្សីផ្ទាល់ភ្នែក ក្នុងការប្រទះឃើញ សាកសពដែលស្លាប់រនៀល។ ប៉ុន្ដែនៅក្នុងពេលដែល កំពុងតែសំភាសន៍ និងពិភាក្សានោះ ស្រាប់តែមានលឺសម្លេងគ្រាប់បែក ផ្ទុះប្រហែលជាប៉ុន្មានម៉ែត្រ នឹងកន្លែងសំភាសន៍ ដែលបានធ្វើឲ្យពួកគេ នាំគ្នារត់ប្រសាច ដើម្បីគេចពីគ្រោះថ្នាក់។

ប្រហែលជាប៉ុន្មាននាទីក្រោយមក អ្នកសំភាសន៍ បានអបអរសាទ ទៅលើក្មេងៗទាំងនោះ ដែលបានរួចផុតពីសេចក្ដីស្លាប់ ដែលនៅក្នុងនោះ ក្មេងទាំងនេះ និយាយថា ពួកគេមានបទពិសោធន៍ និងពួកគេបានអភិវឌ្ឍន៍ខ្លួនឯង សម្របទៅនឹងការផ្ទុះគ្រាប់បែកនេះហើយ។

តើប្រិយមិត្ដយល់យ៉ាងណា នៅពេលដែលប្រទេសមួយមាន សង្គ្រាមមិនចេះឈប់ បែបនេះ?

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]