រាជធានីភ្នំពេញ ៖ កាលពីរាត្រីថ្ងៃទី២៤ វិច្ឆិកា ២០១៣ តារាចម្រៀង និងជាពិធីករប្រចាំ ទូរទស្សន៍ហង្សមាសលោកអេឡិច ចិន្ដ្រា បានប្រារព្ធពិធីសម្ពោធហាងលក់ គ្រឿងសំអាងបុរសនារីនាំចូលផ្ដាច់មុខពីតៃវ៉ាន់ មានទីតាំងនៅទល់ មុខនាគបាញ់ទឹក រាជធានីភ្នំពេញ ។ តារាចម្រៀង តារាសម្ដែង និងពិធីករជាច្រើននាក់ បានចូលរួមនារាត្រីនោះ ។ តារា ម្នាក់ៗគ្រងឈុតសម្លៀកបំពាក់ប្លែក និងលម្អគ្រឿងអលង្ការ ផ្សេងៗ សម្ញែងដាក់គ្នាទៅវិញទៅមក ។

ក្នុងម្មវិធីសម្ពោធហាងលក់គ្រឿងសំអាង បុរសនារីរបស់លោកអេឡិច ចិន្ដ្រា នោះ ម្ចាស់កម្មវិធីបានតម្រូវឱ្យភ្ញៀវដែលអញ្ជើញ ចូលរួមគ្រងសម្លៀកបំពាក់ពណ៌ក្រហម និងពណ៌ខ្មៅ ដើម្បីឱ្យស៊ីនឹងទីតាំងហាងថ្មី និងមានហុងស៊ុយរបស់លោក ។ តារា ល្បីៗច្រើននាក់ចូលរួមធ្វើឱ្យអ្នក រស់នៅម្ដុំនោះនាំគ្នាឈរមើល និងមានការកកស្ទះចរាចរណ៍ផងដែរ ។ តារាទាំងនោះ មានដូចជា អ្នកនាងយុគ ចិន្ដា ,គង់ សុជាតិ ,ជា វិបុល ,លោកអឹុង រដ្ឋា ហៅទុយ ,កញ្ញាឌួង ហ្សូរីដា ,ទឹម រដ្ឋា ,មាន សូនីតា ,នៅ សូនីតា ,លោកប៉ែន ចំរ៉ុង ,លោកញ៉ែម សុគន្ធ ,លោករតនៈ ពិសិដ្ឋ ,លោកហ្សូណូ ,លោកនៅ ស៊ីនឿន ,កញ្ញាគឹម លីហ្សា ,អាលីហ្សា ,យ៉ុង ចាន់កណ្ណិកានិងគូដណ្ដឹង ,សូដា នីតា ,សម ម៉ាណា ,ទេពី ,សារ៉ាយ សក្ខណា ,ឆយី ,ខៀវ សានសាណា ,គង់ វិសាល ,ឱក សុគន្ធកញ្ញា ,សុគន្ធ នីសា ,ឈិត សុវណ្ណបញ្ញា ,សុខ សីឡាលីន ,ឈិន សុធារី ,សុវណ្ណ មករា ,ឆៃលី ដាឡែន ,ឈួន ស្រីម៉ៅ ,ថន លក្ខិណា ,ករុណា ពេជ្រ,សួស វីហ្សា ,ផន ស្រីខួច ,សាសា ,សុគន្ធ ថេរ៉ាយុ និងទឹម វត្ដី ជាដើម ។
លោកអេឡិច ចិន្ដ្រា ដែលទើបជាប់ឈ្មោះជា ថៅកែហាងវ័យក្មេងនិយាយថា លោកពិតជារីករាយនៅពេល ឃើញអ្នកសិល្បៈទាំងអស់រាប់អានលោក ដោយមកចូលរួមក្នុងកម្មវិធី របស់លោកច្រើន ទោះជាស្ទះផ្លូវបែបណាក៏នៅតែមក។ នេះជាការរាប់អានគ្នាមួយ ប្រកបដោយទឹកចិត្ដល្អ មានទៅមានមករបស់អ្នកសិល្បៈ ។

ការបើកសម្ពោធហាងនេះ លោកអេឡិច ចិន្ដ្រា បានលើកពេលប៉ុន្មានលើកមកហើយ ព្រោះមិនមានអំណោយផលដោយសារ តែបញ្ហានយោបាយប្រទេសជាតិ ទើបតែរកចន្លោះឃើញនាពេលនេះ  ។ សម្រាប់ពិធីសម្ពោធហាង នេះលោកអេឡិច ចិន្ដ្រា ចាយទឹកប្រាក់ជាង១ម៉ឺនដុល្លារ ដោយតាមគម្រោង លោកអញ្ជើញភ្ញៀវជប់លៀង២៥តុ  ជាក់ស្ដែងលោកបន្ថែមតុដល់ ទៅ៥ទៀតឡើងដល់៣០តុ ។

តាមរយៈការបើកលក់គ្រឿង ក្រអូបទាំងអស់នេះលោកអេឡិច ចិន្ដ្រា អំពាវនាវអតិថិជនទាំងអស់ឱ្យជួយ គាំទ្រចំពោះផលិតផលហាងរបស់ លោកដែលសុទ្ធតែជារបស់ សុទ្ធនាំចូលផ្ដាច់មុខពីតៃវ៉ាន់ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នៅ សូនីតា