បុរសម្នាក់ដែលជាអ្នកជីកកប់សាកសព បានបាត់បង់ការងាររបស់គាត់ ដែលធ្វើជាង៤០ឆ្នាំ មកហើយនោះ ដោយសារតែរូបថតមួយសន្លឹក របស់អ្នកកាសែតក្នុងស្រុក។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Ray Loxton អាយុ ៥៩ឆ្នាំ ត្រូវបានគេប្រទះឃើញគាត់ ក្នុងរូបថតរបស់កាសែត ក្នុងស្រុកមួយជាមួយនឹងស្នាមញញឹម ដ៏សប្បាយរីករាយ ដោយក្នុងរូបនោះ គាត់ឈរដោះអាវ នៅក្នុងកន្លែងកប់សាកសព ជាមួយនឹងអាកាសធាតុដ៏ក្ដៅ។ លោក Loxton ក៏បានយកដៃបាំងការពារភ្នែករបស់គាត់ ពីពន្លឺព្រះអាទិត្យ។

លោក Loxton បានប្រាប់ថា គាត់ត្រូវអ្នកគ្រប់គ្រង នៅកន្លែងកប់សព បណ្ដេញគាត់ពីការងារ ដោយសារតែរូបថតរបស់គាត់ ក្នុងកាសែតព័ត៌មាន។ គាត់បានប្រាប់ថា ពេលដែលអ្នកកាសែតថតរូបគាត់នោះ គឺចំពេលដែលគាត់ ជីកផ្នូរឲ្យមិត្តជាទីស្រលាញ់ របស់គាត់ ហើយអ្នកកាសែតបានសុំថតរូបរបស់គាត់។ នៅក្នុងព័ត៌មាន អ្នកកាសែតបានផ្សាយពីរូបនោះថា លោក Loxton រស់ឡើងវិញ ដោយបានងើបចេញពីផ្នូរ។

បន្ទាប់ពីលោក Loxton មិនបានទទួលនូវការងារពី អ្នកគ្រប់គ្រងកន្លែងកប់សព គាត់ក៏បានទៅសួរនាំ តែពួកគេបានប្រាប់គាត់ថា ពួកគេបានរកមនុស្សថ្មីមកជំនួសហើយ ព្រោះតែឃើញព័ត៌មានរបស់គាត់។ លោក Loxton មានការខកចិត្តយ៉ាងខ្លាំង គាត់មិនដែលធ្វើខុសអ្វីឡើយ ជាង៣០ឆ្នាំចុងក្រោយនេះ គាត់ធ្វើការយកចិត្តទុកដាក់ តែពេលនេះបែរជាដេញគាត់ចេញ ដោយគ្មានហេតុផល។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?


ប្រភព ឌេលីមែល

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]