ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់មុខរបរជាចិនដើររកទិញ និងកាប់ជ្រូកលក់នៅផ្សារ រង្វង់មូលអន្លង់វែង ត្រូវបានក្រុមចោរទូរស័ព្ទមកជួបឲ្យទៅមើលជ្រូក ដូចហៅទៅប្លន់វាយស្ទើរស្លាប់ស្ទើររស់ ហើយយកលុយបានចំនួន ១លាន ៤០ម៉ឺនរៀល និងទូរស័ព្ទ ១គ្រឿង ម៉ាកណូគា ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៦ វិច្ឆិកា ២០១៣ នៅចំណុចភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ។ បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមចោរទាំងនោះ បានចាកចេញទៅបាត់ដោយសុវត្ថិភាព៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]