យើងសាកស្រមើស្រមៃ បន្តិចទៅមើលថា តើយើងអាចរស់នៅ ដោយគ្មានទូរស័ព្ទបានទេ? ប្រិយមិត្ត ប្រហែលជាមានទូរស័ព្ទផ្ទាល់ខ្លួន មួយយ៉ាងតិច សំរាប់ក្នុងការទំនាក់ទំនងការងារផ្សេងៗ ដូច្នេះហើយចង់ដឹងថា តើទូរស័ព្ទមានអ្វីប្លែក និងមានតំលៃថ្លៃប៉ុណ្ណានោះ នៅក្នុងពេលបច្ចុបន្បនេះ?

លំដាប់ថ្នាក់ទី១០៖ Ulysse Nardin’s The Chairman ជាម៉ាកទូស័ព្ទដៃមួយ ដែលមានតំលៃ ដល់ទៅ ៤៩ ០០០ដុល្លារ។ រីឯកន្លែង តំឡើងសំលេងមានលក្ខណៈដូចជា នាឡិកាដៃដ៏ថ្លៃមួយ និងអាចចុចលើអេក្រង់បានផងដែរ។

លំដាប់ថ្នាក់ទី៩៖ Peter Aloisson’s Nokia Arte ជាផលិតផលរបស់ ក្រុមហ៊ុន Nokia ហើយប្រិយមិត្ត អាចនឹងមានការភ្ញាក់ផ្អើល ជាមួយនឹងកាមេរ៉ា៣.១៥មេហ្គាភីហ្សេល ។ បន្ថែមជាមួយការច្ឆៃ ដាក់ពេជ្រពណ៏ស និងពណ៏ផ្កាឈូក ចំនួន៦៨០គ្រាប់ រួមមានមាស១៨ការ៉ាត់ វាមានតំលៃ១៣៤ ០០០ដុល្លារ ។



លំដាប់ថ្នាក់ទី៨៖ Sony Ericsson Black Diamond ត្រូវបានបង្កើតឡើងដោយ Jaren Goh ចំនុចដែលសំខាន់ជាងគេ គឺកញ្ចក់របស់វា។ ជាការពិតណាស់ នៅពេលដែលទូរស័ព្ទនេះចេញដំបូង គឺគ្មានគូរប្រៀបជាមួយកញ្ចក់ទូរស័ព្ទនេះទេ ហើយទូរស័ព្ទនេះផងដែរ គឺមានតំលៃ៣០០ ០០០ដុល្លារ។



លំដាប់ថ្នាក់ទី៧៖ Vertu Signature Cobra ត្រូវបានបង្កើតឡើងដោយ លោកBoucheron ជនជាតិបារាំង ដែលបានច្នៃ រួមបញ្ចូលត្បូងមរកត ពណ៏បៃតង និងត្បូងទទឹម ចំនួន៤៣៩គ្រាប់ មានតំលៃ៣១០ ០០០ដុល្លារ។



លំដាប់ថ្នាក់ទី៦៖ Gresso Luxor Las Vegas Jackpot ត្រូវបានដាក់ជាសាធារណៈនៅក្នុងប្រទេសស្វីស ក្នុងឆ្នាំ២០០៥ ។ ជាផលិតផលរបស់លុចហ្សឺរី ហើយទូរស័ព្ទនេះ គឺផលិតពីមាសទំងន់១៨០ក្រាម ផងដែរ មានតំលៃ១លានដុល្លារ។



លំដាប់ថ្នាក់ទី៥៖ Goldvish Le Million ត្រូវបានគេដាក់ឈ្មោះវាថា ជាផលិតផលទាន់សម័យ ល្អជាងគេ ។ ក្រុមហ៊ុននេះមានមោទនភាពចំពោះ ទូរស័ព្ទដៃនេះណាស់ ហើយទូរស័ព្ទនេះ បានធ្វើឡើងពីពេជ្រនិងមាសផងដែរ មានតំលៃ ១.២លានដុល្លារ។



លំដាប់ថ្នាក់ទី៤៖ JSC Ancort’s Diamond Crypto នេះជាផលិតផលរបស់ក្រុមហ៊ុន រុស្សី ដែលត្រូវបានច្នៃឡើង ដោយត្បូងពេជ្រពណ៌ខៀវ ចំនួន១០គ្រាប់ មានតំលៃ១.៣លានដុល្លារ។



លំដាប់ថ្នាក់ទី៣៖ Peter Aloisson’s Kings Button iPhone ជាផលិតផលរបស់ប្រទេសអូស្រ្តាលី ត្រូវបានច្នៃឡើង ដោយពេជ្រ១៣៨គ្រាប់ មានតំលៃ២.៤លានដុល្លារ។



លំដាប់ថ្នាក់ទី២៖ Stuart Hughes’Goldstriker iPhone 3G ផលិតពីមាស និងមានពេជ្រ ចំនួន២០០គ្រាប់ រួមជាមួយនឹងត្បូងកម្រ ចំនួន ៥៣គ្រាប់ មានតំលៃ៣.២លានដុល្លារ។



លំដាប់ថ្នាក់ទី១៖ Stuart Hughes’ iPhone Diamond Rose Editionទូរសព័្ទនេះ គឺជាទូរសព័្ទដែលគេកំពុងពេញនិយមជាខ្លាំង នៅលើសកលលោក ព្រោះវាត្រូវបានគេផលិតឡើង ដោយមានពេជ្រ ចំនួន១០០ការ៉ាត់ និងមានពេជ្រ ៥៣គ្រាប់ទៀត សំរាប់ដាក់ជាមួយ រូបរាងឡូហ្គូ និងមានពេជ្រពណ៏ផ្កាឈូក ៧.៤ការ៉ាត់ ដែលសរុប មានតំលៃ៨លានដុល្លារ។



តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ Alice

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]