រាជធានីភ្នំពេញ ៖ គ្រាន់តែ​គ្រោះថ្នាក់​ចរា​ចរណ៍​​ប៉ះ​គ្នា​មិន​បន្តិច​បន្តួច អាង​មាន​កាំភ្លើង ​ហើយ​​ទំនងជា​ស្រវឹង​ផង​នោះ បាន​ដក​កាំភ្លើង​គំរាម​​តេ​ត្រូវ​គេ​វាយ​តប​វិញឡើង​ទ្រម​​ខ្លួន​រត់​ឡើង​​ម៉ូតូឌុប​ទៅ​មន្ទីរ​ពេទ្យ​ដោយ​ខ្លួនឯង។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​មុខ​ភោជនីយដ្ឋាន​​តោកៃ តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស​កែង​២៨៨ ក្នុង​សង្កាត់​បឹង​កេង​កង​ទី​២ ខណ្ឌ​ចំការមន ​កាលពី​​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១៩ មក​រា ។

សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេឃើញ​រថយន្ដ​ការ​មី​គូទ​ហើម ពណ៌​សំបក​ឪឡឹក​បើក​តាម​មហា​វិ​ថី​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ចំណែក​ម៉ូតូ​ធុន​ធំ ពណ៌​ក្រហម​បើក​ពី​ជើង​ទៅ​ត្បូង​ដល់​​កន្លែង​កើត​ហេតុ​ត្រង់​ផ្លូវ​កែង​២៨៨ ​ខណៈរថយន្ដ​បត់​ឆ្វេង​​ស្រាប់តែ​ម៉ូតូ​ក៏​បើក​ទៅ​ដល់​បុក​គ្នា​ផាំង​លាន់​​ដូច​រន្ទះ​ដួល​ប្រាវ ហើយ​ជន​​រង​គ្រោះ​ដែល​​បើក​ម៉ូតូ​របួស​ក្បាល ឯម៉ូតូ​ខូច​ខាង​​យ៉ាង​ដំណំ ចំណែក​រថយន្ដ​ធ្លាក់​កាង​មុខ។ ពេល​នោះ​ជន​រង​គ្រោះ​មាន​មិត្ដ​ភក្ដិ​ជិះ​ម៉ូតូ​២​គ្រឿង​ទៀត​មកពី​​ក្រោយ ។  ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ភាគី​ទាំង​សង​ខាង​សុទ្ធតែ​ស្រវឹង បន្ទាប់​ពី​បុក​គ្នា​ហើយ ស្រាប់​តែ​អ្នក​បើក​បរ​​រថយន្ដ​បើកទ្វារ​រថយន្ដ​ចុះ​​មក​បាន​ដក​កាំភ្លើង​សម្លុត​ជន​រង​គ្រោះ​ថា​បើក​ម៉ូតូ​អត់​ចេះ​មើល​រថយន្ដ​​បត់ ចំណែក​ជន​រង​គ្រោះ​បាន​សុំ​ទោស​​ម្ចាស់​រថយន្ដ​វិញ។ ​សមត្ថកិច្ច​​ដែល​ប្រចាំ​ការ​​នៅតំបន់​នោះ​បាន​ចូល​ទៅ​អន្ដរា​គមន៍​ និង​ដក​យក​កាំភ្លើង​ព​ី​ម្ចាស់​រថយន្ដ​ទុក។ ស្រប​ពេល​នោះ​មិ​ត្ដ​ភក្ដិ​​រ​បស់​ជន​រងគ្រោះ​បាន​ជួយ​គ្រាហ៍​ជន​រង​គ្រោះ​ទៅ​ចិញ្ចើម​ផ្លូវ​ហើយ​បាន​ទូរស័ព្ទ​ហៅ​បងប្អូន​ទៅ​ជួយ​អន្ដរាគមន៍។ មួយ​សន្ទុះ​ក្រោយមក​បងប្អូន​ជន​រង​គ្រោះ​ប្រដាប់​ដោយ​​វិទ្យុទាក់ទង​និង​កាំភ្លើង​ផង​ដែរ​បាន​ទៅ​ដល់​កន្លែង​កើតហេតុ ។ គ្រាន់តែ​ឃើញ​បងប្អូន​ទៅ​ដល់​ភ្លាម​ជន​រង​គ្រោះ​បាន​ស្ទុះ​ទៅ​វាយ​ម្ចាស់​​រថយន្ដ​​ បើ​ទោះ​​គរបាល​​ហាមឃាត់​​ម្ចាស់​រថយន្ដ​​ទ្រម​ខ្លួន​រត់ឡើង​ជិះ​ម៉ូតូឌុប​ទៅ​មន្ទីរពេទ្យ​ដោយ​ខ្លួន។ ចំណែក​ជន​រង​គ្រោះ​និង​បក្សពួក​បាន​​នាំ​គ្នា​ឡើង​ជិះ​រថយន្ដ​ត្រឡប់​ទៅ​វិញ​អស់​។

ដោយ​ឡែក​ម៉ូតូ​និង​រថយន្ដ​​របស់​ភាគី​ទាំង​ពីរ​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរ​ជើង​គោក​ដើម្បី​ធ្វើការ​ដោះ​ស្រាយ​បន្ដ​ទៀត៕

ដកស្រង់ ពីគេហទំព័រកោះសន្តិភាព

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]