យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជនជតិអារ៉ាប់ម្នាក់ ត្រូវបានប៉ូលីសឃាត់ខ្លួន បន្ទាប់ពីបុរសរូបនេះ បានចាក់ប៉ូលីសស្រីវ័យក្មេងម្នាក់ ឲ្យរងរបួសធ្ងន់ ដោយសារតែនាង មិនព្រមឲ្យលេខទូរស័ព្ទផ្ទាល់ខ្លួនទៅគាត់។  បុរសបង្កហេតុ មានឈ្មោះថា Omar Souad អាយុ ២៣ឆ្នាំ បានចាក់ប៉ូលីសស្រីស្ម័គ្រចិត្ត វ័យ ១៩ឆ្នាំម្នាក់ ក្រោយពីព្យាយាមសុំលេងទូរស័ព្ទ ផ្ទាល់ខ្លួនរបស់នាងមិនបានសម្រេច។

ប្រភពដដែលបានបន្តទៀតថា បុរសបង្កហេតុ បានព្យាយាមសុំលេខទូរស័ព្ទ របស់ប៉ូលីសស្រីនោះម្តងជាពីរដង ប៉ុន្តែត្រូវនាងបដិសេធ ហើយនាងក៏បានប្រាប់ទៅវិញថា នាងគ្មានចំនូលចិត្តចំពោះគាត់ឡើយ បន្ទាប់មកនាងក៏បានរាយការណ៏ ទៅកាន់ថ្នាក់លើនៅឯប៉ុស្តិ៍ប៉ូលីសតែម្តង។

ជាមួយគ្នានេះដែរ ថ្នាក់លើរបស់នាង បានព្រមានទៅបុរសបង្កហេតុ ឲ្យនៅឲ្យឆ្ងាយពីនាង ប៉ុន្តែបុរសបង្កហេតុបានបដិសេធ និងមិនអើពើចំពោះការប្រមាននេះឡើយ។

រហូតដល់រយៈពេល ២សប្តាហ៏ក្រោយមក បុរសបង្កហេតុរូបនោះ បានកាន់កាំបិតវែងមួយ ចូលមកក្នុងប៉ុស្តិ៍ប៉ូលីស ហើយបានពួននៅក្បែរចំណតរថយន្ត រង់ចាំប៉ូលីសស្រីរូបនោះមកដល់ បន្ទាប់មកក៏ចាប់ផ្តើមធ្វើសកម្មភាព ដោយចាក់ប៉ូលីសស្រីនោះចំទ្រូង។

គួរបញ្ជាក់ផងដែរថា ប៉ូលីសស្រីរូបនោះព្យាយាមការពារខ្លួនដែរ ប៉ុន្តែបុរសបង្កហេតុនៅតែបន្តចាក់នាង ចំនួន ៨កាំបិតទៀត បណ្តាលឲ្យរងរបួសធ្ងន់ បន្ទាប់មកបុរសបង្កហេតុ ក៏បានរត់គេចខ្លួន ដោយយកទូរស័ព្ទដៃនាងទៅជាមួយផងដែរ៕

(រូបតំណាង)

ប្រភព ៖ បរទេស

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]