ភ្នំពេញៈ តារាសម្តែងមានឈ្មោះ ល្បីរន្ទឺ រយៈពេល២ឆ្នាំជាប់ៗគ្នា កញ្ញា សារាយ សក្ខណា ថ្មីៗនេះ បានទទួលរងការ រិះគន់យ៉ាងចាស់ដៃ ពីសំណាក់ មហាជន និងអ្នកគាំទ្រ បន្ទាប់ពីនាងបង្ហើប ប្រាប់សារព័ត៌មាន ក្នុងស្រុកមួយថា នាងបានចំណាយ លុយខ្ទង់ម៉ឺនដុល្លារ កាត់រ៉ូបយ៉ាងសម្រឹតសម្រាំង សម្រាប់ថ្ងៃមង្គល ការរបស់នាង ជាមួយអនាគតស្វាមី នៅថ្ងៃទី១២ -១២- ២០១៣ ខាងមុខ បានធ្វើឲ្យទស្សនិកជន មួយចំនួនធំបង្ហាញ ការមិនពេញចិត្ត និងធ្វើការរិះគន់ នាងថា បានល្បី ហ៊ឺហារ ភ្លេចខ្លួន ។

ខណៈពិធីមង្គលការ កាន់តែរំកិល មកជិតដល់ បានធ្វើឲ្យអនាគតកូនក្រមុំ សម្បុរស្រអែមស្រស់ សារាយ សក្ខណា ដុតដៃដុតជើងសម្រុក បញ្ចប់ការងារសិល្បៈ មុនពេលកំណត់ ដើម្បីយកពេល មករៀបចំ ពិធីមង្គលការ និងអញ្ជើញភ្ញៀវកិត្តិយស ចូលរួម ក្នុងពិធីជ័យមង្គល របស់នាង។ ប៉ុន្តែពិធីមង្គលការ មិនទាន់ដល់ ថ្ងៃផង អនាគតកូនក្រមុំ រូបស្រស់សោភា សក្ខណា ក៏ត្រូវមហាជន រិះគន់យ៉ាង ចាស់ដៃ ក្រោយពីនាង បានបង្ហើបថា នាងបានចំណាយលុយ ជិត១ម៉ឺនដុល្លារ កាត់រ៉ូបដោយមាន ការច្នៃម៉ូដពីក្រុមជាង ចំណានៗ របស់ហាងកាត់ សម្លៀកបំពាក់ល្បីឈ្មោះ “ប៉ារ៉ាឌី” ដោយចំណាយ ក្រណាត់ប៉ាក់ឌិន ប្រវែង ១០០ម៉ែត្រ ក្នុងមួយម៉ែត្រ ថ្លៃ១០០ដុល្លារ ។

ក្រោយពីមានការបង្ហើប ពីពិធីការិនីសំឡេងផ្អែម កញ្ញា សារាយ សក្ខណា បែបនេះ បានធ្វើឲ្យទស្សនិកជន ជាច្រើន បានសម្តែង ការមិនពេញចិត្ត ចំពោះការ ចំណាយលុយរាប់ពាន់ដុល្លារ ទៅលើការកាត់រ៉ូប ដោយក្នុងនាម ជាតារាស្រីល្បីឈ្មោះម្នាក់ គួរណាស់ តែគិតមុនគូ ទំរាំតែមានថ្ងៃនេះ តើនាងឆ្លងកាត់ការលំបាក បែបណា? ប្រាក់ចំណូល ក្នុងមួយខែៗនាង រក បានប៉ុន្មាន?ទំរាំរក បាន១ម៉ឺនដុល្លារ តើនាងត្រូវចំណាយ កំលាំងពិបាក ថតនៅហាល ថ្ងៃហាលខ្យល់ យ៉ាងណាខ្លះ? ហេតុអីចាយលុយ មិនគិតបែបនេះ ?

ក្នុងនោះមានប្រិយមិត្តម្នាក់ មានឈ្មោះថា TY La Hpn បានសរសេរជាភាសា ខ្មែរថា “យកក្រណាត់១០០ម៉ែត្រ រួចនៅឌិនទៀត និយាយដូចជា មិនគួរឲ្យជឿសោះ ចាំមើលតើវាអស្ចារ្យ ប៉ុន្មាន១ឈុត១ម៉ឺនដុល្លារ?” ។ ដោយឡែក ឈ្មោះ អូន តូច ក៏បានបញ្ចេញមតិ ស្រដៀងគ្នាដែរថា “ធ្លាប់តែចូលចិត្ត ការសម្ដែងរបស់គាត់ តែដល់សំញ៉ែង ឫកអ៊ីចឹង មានអារម្មណ៍គាត់ មានមោទនភាពលើខ្លួន ឯងជ្រុល បើថាសល់លុយ ដល់រាប់លានដុល្លាទៅក៏មិនថា បើជាកូនឯកឧត្តមក៏មិនថាដែរ តែនេះគ្រាន់តែ ជាអ្នកសិល្បៈប៉ុណ្ណោះ អីក៏អស្ចារ្យម្ល៉េះ.... !” ។ នេះជាពាក្យសម្តីរិះគន់ មួយចំនួន របស់ទស្សនិកជន លើបណ្តាញសារព័ត៌មាន ក្នុងស្រុក និង បណ្តាញ ទំនាក់ទំនងសង្គម Facebook ដែល Looking TODAY លើកយកមកនិយាយ ត្រួសៗ តែប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងការរិះគន់នេះ ត្រូវបានម្តាយរបស់ កញ្ញា សក្ខណា ចេញមុខបកស្រាយ ប្រាប់ LookingTODAY ឲ្យដឹងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣នេះថា អ្នកស្រីទទួលស្គាល់ថា ឈុតនោះមានតម្លៃ ហើយនឹងមានការច្នៃម៉ូដដល់ទៅ ១០០ម៉ែត្រ។ មូលហេតុ ដែលធ្វើឲ្យ ឈុតនេះ មានតម្លៃថ្លៃ គឺមកពីយើង យកសាច់ក្រណាត់ ដែលល្អមានគុណ ភាពមកកាត់ និងច្នៃម៉ូដ ពីហាង “ប៉ារ៉ាឌី”។

អ្នកស្រីបន្ថែមទៀតថា “ឈុតរៀបការរបស់អា សក្ខណា មិនមានចំណុចពិសេសអីណាស់ណាទេ គឺបែបធម្មតាៗ ហើយការកាត់ឈុតនេះ ក៏មានការឧបត្ថម្ភពីម្ចាស់ ហាងប៉ារ៉ាឌី ខ្លះៗ ដែរ ដោយសារតែ គាត់ស្រឡាញ់ កូនស្រីខ្ញុំដូចកូនរបស់គាត់ ហើយឆ្លៀតក្នុង ថ្ងៃមង្គលការ សក្ខណា គាត់ក៏ចំណាយពេល កាត់រ៉ូបយ៉ាងស្រស់ ស្អាតឲ្យនាងតែម្តង ទៅគ្មានអីលើស ពីនេះទេ។ ខ្ញុំក៏មិនហ៊ាននិយាយថា រ៉ូបដែលកូនស្រីខ្ញុំស្លៀក ក្នុងថ្ងៃរៀបការនោះ វាមានសម្រស់ស្រស់ស្អាត លេចធ្លោរខ្លាំង កម្រិតណាទេ មានតែចាំដល់ថ្ងៃបានដឹង ” ។

ដូច្នេះមានតែរង់ចាំអ៊ុត មើលទាំងអស់គ្នា ថាឈុតកូនក្រមុំរបស់ កញ្ញា សារាយ សក្ខណា ១ឈុតតម្លៃជិត ១ម៉ឺនដុល្លារនោះ មានភាពលេចធ្លោរ ស្រស់ស្អាត លើសពីឈុត កូនក្រមុំដទៃ និងមានភាពស្រស់ស្អាត កម្រិតណា ហើយរាងតូចច្រឡឹង របស់នាង អាចគ្រង រ៉ូបប្រវែង ១០០ ម៉ែត្រ និងមានប៉ាក់ឌិននោះ បានឬយ៉ាងណា ?

















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]