បុរសជនជាតិជប៉ុនម្នាក់ មានសរសៃឈាមធំៗជាច្រើន បានលេចចេញលើខ្លួន ផ្នែកខាងមុខរបស់គាត់ ដែលនេះគឺជារោគដ៏ចម្លែក និងកម្រមានជាទីបំផុត។

បុរសដ៏កម្សត់នេះ មានអាយុ ៦៨ឆ្នាំ ត្រូវបានគ្រូពេទ្យធ្វើការវិនិច្ឆ័យ ឲ្យបានដឹងថា មូលហេតុនៃជំងឺរបស់គាត់ ដែលមានសរសៃធំៗជាច្រើន លេចចេញលើខ្លួននេះ គឺបណ្ដាលមកពីចង្វាក់ នៃការដកដង្ហើមរបស់គាត់ មានរយៈពេលខ្លី ដែលបានធ្វើឲ្យ អង្គធាតុរាវនៅក្នុងឈាម ជាប់នៅផ្នែកជើងរបស់គាត់។ បុរសម្នាក់នេះ នៅមានរោគមួយទៀត ដែលកើតជាង ៣០ឆ្នាំទៅហើយ គឺដំបៅនៅលើបបូរមាត់ខាងក្នុង។

យោងតាមប្រសាសន៍របស់ លោកវេជ្ជបណ្ឌិតបានឲ្យដឹងថា សរសៃឈាមរបស់គាត់ មានការរះស្ទះ ហេតុដូចនេះហើយ ទើបឈាមដែលត្រូវបញ្ជូនទៅកាន់បេះដូង នៅជាប់ត្រង់ដើមទ្រូង ពីក្រោយឆ្អឹងបេះដូង ហើយវាក៏បណ្ដាលមកពី ចង្វាក់ដង្ហើមរបស់គាត់ យឺតពេកផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះជំងឺរបស់គាត់?




ប្រភព Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]