យោង​​​​ទៅតាម​​ប្រភពព័ត៌មាន​​​​​​​AFP ចេញ​ផ្សាយ​​​កាលពីថ្ងៃពុធ ​ទី១៨ ​មករា ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​ថា ​​​រាជនីសម្រស់​​​តារា​ចម្រៀង​​ប៉ុ​​ប​ជប៉ុន​​​​​នាង​អៃយូមី ហាម៉ាសាគី ​បាន​ប្រកាស​​លែង​លះ​ស្វាមីរបស់នាង គឺ​លោក​ម៉ា​នូអែលដែលជាតួសម្តែង​ភាព​យន្តរបស់​ប្រទេស​អូរទ្រីស។

នាង អៃយូមី ហាម៉ាសាគី (Ayumi Hamasaki) ជួប ប្តីរបស់នាង នៅពេលនាង ទៅ ទីក្រុងឡូស​អេន​ចឺ​ឡេស សហរដ្ឋ​អាមេ​រិកក្នុងពេល​ផ្សព្វ​ផ្សាយ​បទ​ចម្រៀង​របស់នាង​ដែលមាន​ចំណង​ជើង​ថា «Virgin Road» ​​ហើយ​ក៏​បានរៀប​អាពាហ៍​ពិពាហ៍​​​​នៅ​ថ្ងៃទី១ មករា ឆ្នាំ២០១១។ នាង សព្វថ្ងៃ មានអាយុ ៣៣ ឆ្នាំ និង ប្តីរបស់នាង មានអាយុ ៣១ ឆ្នាំ។

ពេលរៀបការភ្លាម នាងមានគំរោងការ ទៅនៅប្រទេស អាមេរិក ជាមួយប្តីរបស់នាង ប៉ុន្តែ ​នាងដូចផ្លាស់​ប្តូរចិត្ត​​របស់នាង​​ បាន​កើត​ក្រោយ​ពី​មានរលក​យក្ស​ស៊ូណា​មី​ នៅ​ក្នុងប្រទេស​របស់នាង​កាលពីថ្ងៃទី១១ មីនា ឆ្នាំ​២០១១  យោងទៅតាម សារព័ត៌មាន Kyodo។ នាងបានដាក់​ពាក្យ​បណ្តឹង​ លែង​លះតាមរយៈ​​មេធាវី​​របស់នាង។

នាង អៃយូមី ហាម៉ាសាគី ត្រូវគេនិយមហៅ អៃយូ (Ayu) មានមនុស្សគាំទ្រជាច្រើន នៅអាស៊ី។ អ្នកខ្ឡះ បានអោយ រហស្សនាម របស់ នាងជា ស្តេចស្រី ជប៉ុន ហើយយល់ឃើញ ថានាងមាន កេរ្ដ៍ឈ្មោះ ដូចជា Madonna ដែរនៅអាស៊ី ។ ការតុបតែងខ្លួន របស់នាង បានជំរុញអោយ នារីអាស៊ី ក្មេងៗ ជាច្រើន ចំលងតាម ។ 

Khmerload ឆ្ងល់ថា នាងអៃយូ ញាំអី ទៅបាន ជានៅតែក្មេង ហើយស្អាតម្លេះ? ពេលលែង​លះហើយ ប្រហែលជា Khmerload សូមដាក់ពាក្យហើយ​។ តើមានបងប្អូន ណាចង់ដាក់ពាក្យដែរទេ?

ដកស្រង់ ពី AFP

រៀបរាងដោយ Khmerload 

សូមមិត្តទាំងអស់ជួយ ចង់ចាំនូវ គេហទំព័រ របស់ Khmerload ហើយមកទស្សនានេះ ជារៀងរាល់ថ្ងែ ដើម្បីគាំទ្រ ពូកខ្ញុំអោយមានកំលាំងចិត្ត រកព័ត៌មានសង្គម និងកំសាន្ត ទាន់ហេតុការណ៍។

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។ ខ្មែរស្រលាញ់ខ្មែរ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]